ប្រជា​ពលរដ្ឋ​ជាច្រើន​គ្រួសារ​​នៅ​ស្រុក​ចុង​កាល ​គ្មាន​ជម្រក​រស់នៅ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ផ្តល់​ដី​សម្បទាន

88

ឧត្ដរមានជ័យ ​៖ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​គ្មាន​ជម្រក​រស់នៅ​ពិតប្រាកដ​ក្នុងស្រុក​ចុង​កាល​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ ​ធ្វើការ​ផ្តល់​ដី​សម្បទាន ​របស់​រដ្ឋ​ក្នុង១​គ្រួ​សារ​ចំនួន​២​ហិច​តា ​ដើម្បី​ធ្វើការ​បង្កបង្កើន​ផល​ស្ថិត​នៅក្នុង​បរិវេណ​ភូមិ​បាត់​ថ្កៅ ​ឃុំ​ចុងកាល​ ស្រុក​ចុងកាល ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ ​នា​ព្រឹក​ថ្ងៃទី​១៣ ​មីនា ​ឆាំ្ន​២០១៨​នេះ​។

ខណៈពេល​ចុះ​ត្រួតពិនិត្យ​ការបែងចែក​ដីធ្លី​ជូន​ដល់​ពលរដ្ឋ​​ ឯកឧត្តម ស ថា​វី ​​អភិបាលខេត្ត​ នឹង​ជា​ប្រធាន​គណៈ​កមា្មធិការបែងចែក​ដីធ្លី​ខេត្ត​ បាន​ឲ្យ​ដឹង​ថា ​ការបែងចែក​ដីធ្លី​ជូន​ ដល់​ប្រជាពលរដ្ឋ​​ពេលនេះ​ ​ដោយ​ធ្វើការ​តបស្នង​ដោះដូរ​ពី​កន្លែង​ទំនប់​អាងទឹក​ស្រះ​កែវ​ដោយ​តំបន់​នោះ​កំពុង​ធ្វើការ​អភិវឌ្ឍន៍​ នឹង​ជា​គម្រោង​​​របស់​រដ្ឋ​ ដូច្នេះហើយ​ទើប​ខាង​អាជ្ញាធរ​ខេត្ត​បាន​ធ្វើការ​សម្រួល​រ​ក​ដី​ធ្លី​ដើម្បី​ជូន​ដល់​ពួកគាត់​ទាំង​១១​​គ្រួសារ ​​ដោយ​មួយ​​គ្រួសារ​ទទួលបាន​ចំនួន​២​ហិច​តា​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើការ​បង្កបង្កើន​ផល​ដាំ​ដំណាំ​ផ្សេងៗ​សម្រាប់​ចិញ្ចឹមជីវិត​របស់​ពលរដ្ឋ​ផង​ដែរ​។

ឯកឧត្តម​ បាន​បន្តទៀតថា ​​អាជា្ញធរ​ខេត្ត​មើល​ឃើញ​ពី​ការ​លំបាក​របស់​ពលរ​ដ្ឋ​គា្មន​ដីធ្លី​នឹង​លំនៅឋាន​រស់នៅ​ពិត​ប្រាកដ ​​ម្យ៉ាងទៀត​ពួកគាត់​បាន​រស់នៅ​ចំ​កន្លែង​ដែល​ មាន​ផល​ប៉ះពាល់​នៅ​នឹង​ដី​ទំនប់​អាងទឹក​ស្រះកែវ​ ​ ផងនោះ ​ក៏​អាជ្ញាធរ​ដោះស្រាយ​រក​ដីធ្លី​ជូន​ដល់​ពលរដ្ឋ​។

ឯកឧត្តម​ អភិបាលខេត្ត​ នឹង​ក្រុមការងារ​បច្ចេកទេស​វាស់វែង​បែងចែក​ដីធ្លី​របស់​មន្ត្រី​ជំនាញ​សុរិយោដី​ខេត្ត​ ក៏បាន​ធ្វើការ​វាស់វែង​ ​បែងចែក​នូវ​ដីធ្លី​ជូន​ដល់​ពលរដ្ឋ​ទាំង​១១​​គ្រួសារ​ ​ទៅតាម​ភូមិសាស្ត្រ​នឹង​គោលដៅ​នីមួយៗ​ ដែល​អាជ្ញាធរ​ខេត្ត​បាន​ប្រគល់​អោយ​សំរាប់​សង​លំនៅឋាន​ដោយ​ក្នុង​១​​គ្រួសារ​បាន ​ផ្ទៃដី​ចំនួន​២​ហិច​តា​សំរាប់​ធ្វើ​ការ​បង្កបង្កើន​ផល​នៅ​ថ្ងៃ​ខាងមុខ​។

កត្តា​ទាំងអស់​នេះ​ហើយ​ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ ​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា​មិន​ទុក​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ណា​មា្ន​ក់​រស់​នៅ​ដោយ​គា្មន​ដីធ្លី​សំរាប់​ធ្វើ​លំនៅដា្ឋន​រស់​នៅឡើយ​៕