គ​.​ជ​.​ប ស្នើ​តំណាង​អង្គការសហប្រជាជាតិ​ដាក់​ការិយាល័យ UN ក្នុង​បរិវេណ គ​.​ជ​.​ប​

88

ភ្នំពេញ៖ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​ហៅ​កាត់​ថា គ​.​ជ​.​ប​.​ឯកឧត្ដម ស៊ិ​ក ប៊ុន​ហុក បាន​ស្នើរ ដល់ តំណាង​អង្គការសហប្រជាជាតិ ឲ្យ​ដាក់​ការិយាល័យ​របស់​ខ្លួន​នៅក្នុង​បរិវេណ​ស្នាក់​ការ​គ​.​ជ​.​ប​.​ខណៈ​ការិយាល័យ ប្រទេស ម្ចាស់​ជំនួយ​ចំនួន​ពីរ​បាន​ដាក់​ដំណើរការ​ហើយ​នោះ​។​

​​​ការ​ស្នើរ​សុំ​របស់​ប្រធាន​គ​.​ជ​.​ប​.​នេះ​គឺ​បាន​ធ្វើឡើង​នៅ​ក្នុង​កិច្ច​ជំនួប​ជាមួយ អ្នកស្រី​រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ (UN) ស្តីពី​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុ​ជានា​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨​នេះ​នៅ ទី​ស្នាក់ ការ គ​.​ជ​.​ប​.​។​

​​​ថ្លែងប្រាប់​អ្នកយកព័ត៌មាន​ក្រោយពី​កិច្ច​ជំនួប​នោះ លោក ហង្ស ពុទ្ធា​អ្នកនាំពាក្យ គណៈ ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានលើកឡើង​ថា នៅក្នុង​កិច្ច​ជំនួប​នោះ​ឯកឧត្តម​ ស៊ិ​ក ប៊ុន ហុក​បានស្នើរ​ដល់​អ្នក​ស្រី​រ៉ូ​ណា ស្មី​ត​ឲ្យ​ដាក់​ការិយាល័យ​របស់ខ្លួន​មួយ​នៅក្នុង​បរិវេណ​គ​.​ជ​.​ប​. ដើម្បី​ជួយ​សង្កេតការណ៍​ការងា​រ​របស់​ស្ថាប័ន​មួយ​នេះ​ឲ្យ​កាន់​តែមាន​ភាព​សុ​ក្រឹត្យ​និង​មានការ ជឿជាក់​ពី​ខាងក្រៅ​បន្ថែមទៀត​។​

​​បើតាម​អ្នកនាំពាក្យ​រូបនេះ​បាន​បន្ថែមទៀតថា នៅក្នុង​កិច្ច​ជំនួប​នោះ​អ្នក ស្រី​រ៉ូ​ណា ស្មី​ត​ក៏បាន​សម្តែង​ការជឿជាក់​លើ​ស្ថាប័ន​គ​.​ជ​.​ប​.​ក្នុង​ដំណើរការ​បោះឆ្នោត​សកល​នាពេលខាងមុខ​នេះដែរ​ខ​ណៈ​អ្នកស្រី​អះអាងថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​កាលពី​ឆ្នាំ​ទៅបាន​ប្រកបដោយ​ភាពរ​លួ​ន​និង​តម្លាភាព​នោះ​។ យ៉ាងណាក្តី​អ្នកស្រី​ក៏មាន​ការព្រួយបារម្ភ​ចំពោះ សកម្មភាព​មួយចំនួន​ដែល​បានធ្វើ​ដល់​គណបក្ស​ដទៃ​ផងដែរ​។​

​​ជាមួយគ្នា​នោះដែរ លោក​ហង្ស ពុទ្ធា​បានលើកឡើង​ទៀតថា ដំណើរការ​បោះឆ្នោត សកល​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ​ពុំមាន​បញ្ហា​អ្វី​កើតឡើង​នោះឡើយ​បើ​ទោះ បី​ជា​ប្រទេស​ម្ចាស់ជំនួយ​មួយចំនួន​បាន​បង្អាក់​ជំនួយ​ក៏ដោយ​នោះ​៕