ក្រុមហ៊ុន​គូ​បូ​តា​កម្ពុជា​បង្ហាញ​ផលិតផល​ថ្មី​ក្នុង​ទីផ្សារ​នៅ​ខេត្ត​កំពង់ធំ​

76

ភ្នំពេញ៖ ក្រុមហ៊ុន​ស្យាម​គូ​បូ​តា ខ​ប​ភឺ​រ៉េ​សិន និង​ក្រុមហ៊ុន​គូ​បូ​តា កម្ពុជា​បាន​នាំមក​នូវ​កម្មវិធី​ថ្មី គឺ​ការប្រគុំ​តន្ត្រី​ZT ដើម្បី​សម្ពោធ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា ZT, នៅ​កីឡាដ្ឋាន​ស្តា​ត​ចាស់​ទី​រួម​ខេត្តកំពង់ធំ ដែល​មាន​តារាចម្រៀង​ល្បីៗ​ជាច្រើនរូប មកពី​ផលិតកម្ម​ថោ​ន​។​

បើ​តាម​តំណាង​ក្រុមហ៊ុន​គូ​បូ​តា​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពីពេល​ថ្មីៗ​នេះ​ថា កម្មវិធី​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​បង្កើត​ភាពសប្បាយ​រីករាយ ក៏ដូចជា​ដើម្បី​ការ​ថ្លែង​អំណរ​អរគុណ ក៏ដូចជា ការផ្តល់​រង្វាន់​ដល់​អតិថិជន​បន្ថែម​ពីលើ​ផលិតផល ដែលមាន​គុណភាព​ខ្ពស់ និង​សេវាកម្ម​ទាន់​ចិត្ត​នៅ​ទូទាំងប្រទេស ដោយ​ជួប​ជាមួយ​កម្មវិធី​សប្បាយៗ និង​ឈ្នះ​រង្វាន់​ជាច្រើន​ផងដែរ​។

ក្រុមហ៊ុន​គូ​បូ​តា មាន​មោទនភាព​បង្ហាញជូន​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា​ថ្មី ZT Series ដែលមាន​កំលាំង​ចាប់ពី​10 ដល់​15.5​កំលាំង​សេះ រចនា​រូបរាង​ថី្ម និង​សុវត្ថិភាព​យ៉ាង​ពេញលេញ​។ ជាមួយនិង​ប​ចេ្ច​ក​វិទ្យា​ផ្តាច់មុខ “K-Tech” ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ថ្មី​នេះ​មានកំ​លាំង​កាន់តែខ្លាំង កាន់តែ​ធន់ និង​កាន់តែ​សន្សំសំចៃ​ប្រេង មាន​សមត្ថភាព​លើ​ការងារ​ធ្ងន់ៗ អាចធ្វើ​ដំណើរ​លើ​ចំងាយ​ផ្លូវ​ឆ្ងាយ និង​បូម​ទឹកបាន​យ៉ាង​ពេញកំលាំង​។

ការវិវត្តន៍​នៃ​បច្ចេកវិទ្យា​ថ្មី​នៃ​គ្រឿងយន្ត​កសិកម្ម បាន​ក្លាយជា​ផ្នែក​ដ៏​សំខាន់ ដែល​អាចជួយ​ប្រជាកសិករ​ទទួលបាន​ប្រសិទ្ធិភាព និង​ភាពងាយស្រួល​ក្នុង​ការធ្វើការងារ​ជា​អតិបរមា​។ គូ​បូ​តា​បានធ្វើអោយ​ប្រសើរ​នូវ​ការ​រចនា​រូបរាង ដែល​កាន់តែ​រលើបរលោង និង​កាន់តែ​ទំនើប​ជាមួយនិង​កំ​រប​កោង​។

ក្រុមហ៊ុន​ក៏បាន​ដំឡើង​អំពូល​ភ្លើង​មុខ ប្រភេទ​LED ដែល​ធ្វើអោយ​កាន់​តែមាន​សុវត្ថិភាព​សំរាប់​ការងារ​ពេលយប់​។ ជាងនេះទៅទៀត ដើម្បី​ផ្តល់នូវ​រចនាបថ​ជីវិត​ទំនើប និង​ពង្រឹង​ភាពងាយស្រួល ក្រុមហ៊ុន​ក៏បាន​ដំឡើង​រន្ធ​USB សំរាប់​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច និង​កន្លែង​ត្រួតពិនិត្យ​ម៉ា​ស៊ូ​ត​នៅក្នុង​ធុង​ប្រេង​ដែល​អាច​ឲ្យ​អ្នកប្រើប្រាស់​ពិនិត្យមើល​កំរិត​ប្រេង​ដោយ​មិនចាំបាច់​បើក​កំ​រប​ប្រេង​មើល​។

តំណាង​ក្រុមហ៊ុន​ដដែល​បាន​ឲ្យ​ដឹងថា ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា ZT ស៊េរី​ថ្មី​មាន​2​ប្រភេទ សម្រាប់​លោកអ្នក​ជ្រើសរើស​៖ ZT ស្តង់ដារ​មាន​ថាមពល​ចាប់ពី​10 រហូត​ដស់​15​សេះ​កន្លះ និង ZT Pro​មាន​ថាមពល​ចាប់ពី 10 រហូត​ដស់ 15 សេះ​កន្លះ ដែលមាន​រន្ធ​ដោត​USB សម្រាប់​សាក​ថ្ម​ទូរស័ព្ទ និង​ភ្លើង​ស៊ីញ៉ូ​ឆ្វេង​ស្តាំ​ជាពិសេស​ជាងនេះទៅទៀត មានការ​ធានា​រយះពេល​៣​ឆ្នាំ​សំរាប់​សេវាកម្ម​ក្រោយ​ការលក់​។ ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា​ថ្មី​នេះ​មាន​លក់​នៅលើ​ទីផ្សារ​ហើយ​។ សំរាប់​ព័​ត៍​មានប​នែ្ថ​ម​ពី​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា​ZT​នេះ សូម​ទាក់ទង​ភ្នាក់ងារចែកចាយ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត និង​គោយន្ត​ដើរ​តាម​ត្រា​ឆាង ដែល​នៅ​ជិត​លោកអ្នក​៕