ឯកឧត្តម ចាប ភក្តី ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កំពង់​ប្រាំង​ស្រុក​ពារាំង​

63

ភ្នំពេញ៖ សមាជិក​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក គណបក្ស​ប្រជាជន​កម្ពុជា និង​ផ្សព្វផ្សាយ សេចក្តី​សម្រេចចិត្ត​មហាសន្និបាត​វិសាមញ្ញ​លើក​ទី​៣៩ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ភូមិ​ពាក់​ស្បៃ ឃុំ​កំពង់​ប្រាំង ស្រុក​ពារាំង ខេត្តព្រៃវែង ចំនួន​ជាង​៣០០​នាក់​។​

ក្នុង​ពិធី​សំណេះសំណាល​កាលពី​ថ្ងៃ​ចុង​សប្តាហ៍​កន្លងទៅ​ឯកឧត្តម ចាប ភក្តី បាន​កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល បាន គាំទ្រ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ដើម្បី​ថែ រក្សាសុខ​សន្តិភាព ស្ថិរភាព​នយោបាយ សណ្តាប់ធ្នាប់​សង្គម សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ ឲ្យ​មាន ការរីកចម្រើន​ជា​លំដាប់​។

​ឯកឧត្តម បាន​បញ្ជាក់ថា ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​ឈានទៅ​មុខ​ប្រកបដោយ​មោទនភាព​លើ មាគ៌ា សន្តិភាព ប្រជាធិបតេយ្យ សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​សង្គមជាតិ ឱ្យមាន​ការរីកចម្រើន លើ​គ្រប់ វិស័យ​។

ជាពិសេស​ដំណើរការ​អនុវត្តន៍​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ត្រូវបាន​ពង្រឹង​ដើម្បី​ធានា​នូវ​ផល ប្រយោជន៍​របស់​ជាតិ និង​ប្រជាជន​កម្ពុជា​។ ទាំងនេះ​បាន​ឆ្លុះបញ្ចាំង​នូវ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់ រាជ​រដ្ឋាភិ​បាល និង​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ដែល​បាន​ពុះពារ​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ប្រកបដោយ ការ ទទួលខុសត្រូវ​ខ្ពស់​។ ការកែទម្រង់រដ្ឋបាល​សាធារណៈ​បានសម្រេច​សមិទ្ធផល​សំខាន់ៗ ជាអាទិ៍ ការបន្ត រៀបចំ​បែបបទ និង​នីតិវិធី​នៃ​ការផ្តល់​សេវាសាធារណៈ​ឲ្យ​មាន​លក្ខណៈសាមញ្ញ និ​ងាយស្រួល ការកំណត់ ស្តងដារ​សេវាសាធារណៈ ការផ្តល​សាវា​សាធារណៈ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ការផ្សព្វផ្សាយ​ព័ត៌មាន​អំពី ការ ផ្តល់​សេវាសាធារណៈ ការផ្លាស់ប្តូរ​ផ្នត់គំនិត និង​ឥរិយាបថ​មន្ត្រីរាជការ ដើម្បី​លើកកម្ពស់​គុណភាព និង​ប្រសិទ្ធភាព​ការងារ​ក្នុង​ការផ្តល់​សេវាសាធារណៈ​ជូន​ប្រជាជន​។​

ឯកឧត្តម ចាប ភក្តី បាន​សង្កត់ធ្ងន់ថា ក្នុងការ​កំណែទម្រង់រ​បស់​រាជរដ្ឋាភិបាល​នាពេល​បច្ចុប្បន្ន ក្រុម​ប្រឹ ក្សា​ឃុំ ទាំងអស់​ត្រូវខិតខំ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​បម្រើសេវា​សា​ធាណៈ​ជូន​ប្រជាពលរដ្ឋ ការងារ សង្គមកិច្ច សន្តិសុខ អំពើ​ហឹ​ង្សា​រ​ក្នុង​គ្រួសារ​សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម និង​បង្ក្រាប​បទល្មើស​នានា ដើម្បី​ធ្វើ​ឲ្យ ប្រជាពលរដ្ឋ​កាន់តែ​មាន​ទំនុកចិត្ត​ចំពោះ​ក្រុមប្រឹក្សាឃុំ និង​រាជរដ្ឋាភិបាល​កាន់តែ​ប្រសើរ​ជាង មុន​ក្រោម ពាក្យស្លោក «​ងូតទឹក ឆ្លុះកញ្ចក់ ដុះក្អែល និង​ព្យាបាល​»​។​

ឯកឧត្តម បាន​បន្តថា ស្របតាម​ការអភិវឌ្ឍ​ន៍​របស់​ប្រទេសជាតិ​ក្មួយៗ បងប្អូន​កម្មករ កម្ម​ការ​នី និង មន្ត្រីរាជការ ត្រូវបាន​តំឡើង​ប្រាក់បៀវត្ស ប្រាក់​ឈ្នួល​ជា​បន្តបន្ទាប់​។ ទាំងអស់នេះ គឺ​បានមកពី ការខិតខំ ប្រឹងប្រែង​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​បានធ្វើ​ឲ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន មាន​សុខសន្តិភាព ស្ថិរ ភាព​នយោបាយ ទើប​មាន​អ្នកវិនិយោគទុន​មក​បណ្តាក់ទុន​នៅ​ប្រទេស​យើង​កាន់តែច្រើន​។​

ក្នុងឱកាស​នោះដែរ ឯកឧត្តម បាន​នាំយក​អំណោយ​មក​ចែកជូន​ប្រជាពលរដ្ឋ និង​ក្រុមប្រឹក្សាឃុំ ក្នុង ម្នាក់ៗ​ទទួលបាន ថវិកា​ចំនួន​០២​ម៉ឺន​រៀល ចូល​កសាង​សាលាឆទាន ៦០​ម៉ឺន​រៀល និង​ឧបត្ថម​ក្នុង​កម្ម វិធី​ថវិកា ចំនួន ១​លាន​៥០​ម៉ឺន​រៀល​៕