កង​ទ័ព​​ស៊ីរី​បន្ត​វាយប្រហារ​​តាម​អាកាស​ទៅ​លើ​តំបន់​ហ្គោតា​ខាង​កើត​ ខណៈ​​ជន​​ស៊ីវិល​​​រាប់​រយ​នាក់​បាន​​​ជម្លៀស​ខ្លួន​ចេញ​

139

ស៊ីរី៖ យោង​តាម​​ក្រុម​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ និង​ក្រុម​ពិនិត្យ​​សង្គ្រាម ​មាន​មូលដ្ឋាន​​ក្នុង​ចក្រភព​អង់គ្លេស​​ឲ្យ​ដឹង​ថា ​មាន​ការ​វាយប្រហារ​តាម​អាកាស​ជា​ច្រើន​​ទៅ​លើ​តំបន់​ហ្គោតា​ខាងកើត​​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​​បាន​ធ្វើ​ឲ្យ​ជន​ស៊ីវិល​​បាត់បង់​ជីវិត​ និង​រង​របួស​​ ៤៥​នាក់។

​ការ​វាយប្រហារ​តាម​អាកាស​នេះ​​ធ្វើ​ឡើង​​ នៅ​ពេល​ជន​ស៊ីវិល​​មាន​ជំងឺ និង​​ជន​ស៊ីវិល​​រង​របួស ​បាន​ចាក​ចេញ​ពី​តំបន់​ក្រុម​ឧទ្ទាម​​កាល​ពី​ថ្ងៃ​​​អង្គារ​ម្សិលមិញ​​ ក្នុង​ការ​ជម្លៀស​ជា​​ផ្នែក​វេជ្ជសាស្ត្រ​​លើក​ដំបូង​​​ ចាប់​តាំង​ពី​​មាន​ការ​វាយប្រហារ​មួយ ​ក្នុង​ចំណោម​ការ​វាយប្រហារ​​ជា​ច្រើន​ធ្វើ​ឲ្យ​មនុស្ស​បាត់បង់​ជីវិត ​​ក្នុង​សង្គ្រាម​​រយៈ​ពេល​ ៧​ឆ្នាំ​​បាន​ផ្ដើម​ឡើង​​​ជិត​ ១​ខែ​​កន្លង​ទៅ​នេះ។ ​វីដេអូ​មួយ​បាន​បញ្ជូន​ទៅ​កាន់​បណ្ដាញ​​គេហទំព័រ​ ផ្សព្វផ្សាយ​​ព័ត៌មាន​​សង្គម​មាន​បំណង​​​ឲ្យ​ឃើញ​​អំពី​ការ​វាយប្រហារ​​តាម​អាកាស ​​ជា​ច្រើន​លើក​ប៉ះ​លើ​តំបន់​​មាន​អគារ​​មួយ​ខ្ពស់​​ក្នុង​តំបន់​ហ្គោតា​ខាងកើត​ និង​មាន​ផ្សែង​​ហ៊ុយ​ទ្រោល​​ឡើង​ពី​​គោល​ដៅ​វាយប្រហារ​​នោះ។ ​ការ​យក​ចិត្ត​​ទុក​ដាក់​​របស់​អន្តរជាតិ​​ ត្រូវ​បាន​​ផ្ដោត​យ៉ាង​សំខាន់ក្នុង​រយៈ​ពេល​ប៉ុន្មាន​​សប្ដាហ៍​ថ្មី​ៗ​នេះ ​​ជា​ពិសេសទៅ​លើ​​ស្ថានភាព​​ជន​ស៊ីវិល​​នៅ​ក្នុង​តំបន់​ហ្គោតា​ខាង​កើត​​ ដែល​ទី​នោះ​​អង្គការ​សហប្រជាជាតិ​​ជឿ​ថា​មាន​ពលរដ្ឋ​​រស់​នៅ​ ៤សែន​​នាក់​ត្រូវ​បាន​ជាប់​គាំង​ ក្រោម​ការ​ដាក់​​​ទោស​ទម្លាក់​គ្រាប់​បែក​​យ៉ាង​ធ្ងន់ធ្ងរ​ ដែល​ធ្វើ​ឲ្យ​ខ្វះ​ខាត​​​ស្បៀង​អាហារ និង​​​ថ្នាំ​ពេទ្យ។

ការិយាល័យ​កិច្ច​ការ​​មនុស្ស​ធម៌​​អង្គការ​សហប្រជាជាតិ​​និយាយ​ថា អំឡុង​​ការ​វាយប្រហារ​​របស់​កង​ទ័ព​​បាន​ធ្វើ​ឲ្យ​​ជន​ស៊ីវិល​ជាង ១១០០​នាក់​​បាត់បង់​ជីវិត។ ​ប្រធានាធិបតី​​ស៊ីរី​លោក បាសា អាល់អាសាត និយាយ​ថា ​​កង​កម្លាំង​របស់​លោក​បាន​ដណ្ដើម​​យក​មក​វិញ​​នូវ​ក្រុង​​ជា​ច្រើន​បំផុត​ និង​ទីប្រជុំ​ជន​មួយ​ចំនួន​​នៅ​តំបន់​​ភាគ​ខាង​លិច​​ប្រទេស​ស៊ីរី​ មាន​​ពលរដ្ឋ​រស់​នៅ​​​សន្ធឹកសន្ធាប់​​បាន​សន្យា​ដណ្ដើម​ការ​គ្រប់​គ្រង ​​ត្រឡប់​​មក​វិញ​នៅ​​គ្រប់​ទីកន្លែង​​ក្នុង​ប្រទេស៕​

អត្ថបទ៖ រិទ្ធី