គ្រូ​បង្វឹក​ក្លឹប​ថៃ Ratchaburi FC លាលែង​ពី​តំណែង​ក្រោយ​ដឹកនាំ​បានតែ 19ថ្ងៃ​

67

បាល់ទាត់៖ ​លោក Rene Desaeyere បាន​ចាក​ចេញពី​តំណែង​គ្រូ​បង្វឹក​ក្លឹប​ថៃ Ratchaburi FC ហើយ បន្ទាប់ពី​ដឹកនាំ​ក្រុមបានតែ 2ប្រកួត រឺ 19ថ្ងៃ​។ ​បុរស​វ័យ 70ឆ្នាំ​រូប​នេះ​ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្វឹក Ratchaburi FC បន្ត​ពី​លោក Christian Ziege ដែល​ចាកចេញពី​ក្លឹប​កាលពី​ខែ​កុម្ភៈ​ដោយសារ​បញ្ហា​គ្រួសារ​។

​​ក្នុង​រយៈពេល​ដ៏​ខ្លី​នៃ​ការដឹកនាំ​ក្រុម Ratchaburi FC ក្នុង​ក្រប​ខណ្ឌ Thai League 1 ក្រុម​របស់​លោក​បាន​រ​ង បរាជ័យ​ពីរ​ប្រកួត​ជាប់​គ្នា​ ក្រោម​ថ្វី​ជើង Bangkok United និង Chiangrai United​។ ​រយៈពេល 19ថ្ងៃ​នៃ​ការដឹកនាំ​របស់​លោក បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ដែល​ដឹកនាំ​រយៈពេល​ខ្លី​បំផុត​ នៅ​ក្របខណ្ឌ​លី​ហ្គកំពូល​ថៃ​។​ ​នៅ​ពេល​នេះ Ratchaburi FC បាន​តែង​តាំង​លោក Somchai Maiwilai ជា​គ្រូ​បណ្ដោះអាសន្ន​មុន​ការប្រកួត ជាមួយ Nakhon Ratchasima៕
​អត្ថបទ​៖​នាង សុភា​វុ​ធ