Borna Coric ទម្លាក់ Kevin Anderson ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ Indian Wells

132
កីឡាករ​​ក្រូ​អាត Borna Coric

តេន្នីស៖ ​កីឡាករ​វាយ​កូន​បាល់​វ័យក្មេង​របស់​ក្រូ​អាត Borna Coric បាន​វាយបក​តាម​ពីក្រោយ​ពី​ការ​នាំមុខ 4-2 នៅ​សិត​ទី3 ទម្លាក់​កីឡាករ​លេខ9 ពិភពលោក Kevin Anderson ឡើង​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​កម្មវិធី BNP Paribas នៅ Indian Wells សហរដ្ឋអាមេរិក​។

កីឡាករ Kevin Anderson

​​ការប្រកួត​ដែល​ចំណាយ​ពេល​ដល់ 3 សិត ពោល​គឺ​សិត​ដំបូង Anderson ឈ្នះ 6-2 សិត​ទី​ពីរ Borna Coric ឈ្នះ វិញ 6-4​។ សិត​ចុងក្រោយ​ការប្រកួត​អូស​បន្លាយ​ដល់ Tiebreak ដែល​ឈ្នះ​ដោយ Borna Coric តាម​ពីក្រោយ 4-2 រហូតយកឈ្នះ 7-6(7-3)​។ ​ជ័យជំនះ​នេះ​មានន័យថា កីឡាករ​វ័យ 21ឆ្នាំ Borna Coric នឹង​ឈាន​ចូល​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កម្មវិធី Masters 1000ជា​លើកដំបូង​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ