​​ជន​ស៊ីវិល​រាប់​ពាន់​នាក់​បន្ត​ភៀស​ខ្លួន​ចេញ​ពី​តំបន់​អា​ហ្វ្រីន ខណៈ​កង​ទ័ព​ទួរគី​នៅ​តែ​បន្ត​វាយ​ប្រហារ​លើ​តំបន់​នេះ​

82

ស៊ីរី៖ ​ជន​ស៊ីវិល​រាប់​ពាន់​នាក់នៅតែ​បន្ត​រត់​ភៀសខ្លួន ​ចេញពី​តំបន់អា​ហ្វ្រីននៃ​ប្រទេស​ស៊ី​រីជាប់​ព្រំដែន​ជាមួយ​​ទួរគី ខណៈ​ដែល​កងកម្លាំង​យោធារបស់​ប្រទេស​ទួរគី នៅតែ​បន្ត​វាយប្រហារ​ទៅលើ​តំបន់​នេះ​ដដែល ដែល​មានរយៈពេល​ជាង ២ខែ​កន្លង​មក​ហើយ។ ​​កាលពី​ថ្ងៃ​សុក្រ​ទី​១៦​ ខែ​មីនា ​ឆ្នាំ​២០១៨​នេះ កងកម្លាំង​ទ័ពអាកាស​របស់ប្រទេស​ទួរគី បាន​បើក​ការវាយប្រហារ​តាម​អាកាស​ ដោយ​ទម្លាក់​គ្រាប់បែកធុន​ធំ​តាម​យន្តហោះ​ចម្បាំង​ ទៅលើ​តំបន់អា​ហ្វ្រីន​ភាគ​ខាងជើងបណ្ដាល​ជន​ស៊ីវិល​ចំនួន​ ២៧​នាក់​បាន​បាត់​បង់ជីវិត និង​រាប់​សិប​នាក់​ផ្សេងទៀត​បានរងរបួស។​ ​សូម​បញ្ជាក់​ជូន​ផង​ដែរ​ថា អន្តរា​គម​ន៏​យោធា​ពី​ប្រទេស​ទួរគី​ទៅលើ​តំបន់អា​ហ្វ្រីន​នៃ​ប្រទេស​ស៊ី​រី គឺ​ត្រូវ​បាន​ធ្វើ​ឡើងជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សហរដ្ឋ​អាមេរិក ដែល​បាន​ប្រកាស​បំពាក់អាវុធ​ដល់​ក្រុម​កុលសម្ព័ន្ធឃើត ​(Kurd)​ នៅ​តំបន់អា​ហ្វ្រីនប្រទេស​ស៊ី​រី ក្នុង​គោលដៅ​ពង្រឹង​សមត្ថភាព​កងទ័ព​អាមេរិក​នៅ​ក្នុងតំបន់ ក្នុង​បំណង​ទប់ទល់​កុំ​អោយ​មានការ​វិលត្រឡប់​មកវិញ ​នូវ​ក្រុម​រដ្ឋ​អ៊ីស្លាមអាយ​ស៊ី​សដែល​ជា​ក្រុម​ភេរ​វករ៕
អត្ថបទ៖ សារីម