អាមេរិក​ចោទប្រកាន់​រុស្ស៊ី​ពី​បទ​វាយប្រហារ​ប្រព័ន្ធ Internet របស់​ក្រុមហ៊ុន​ថាមពល​សហរដ្ឋអាមេរិក

74

អាមេរិក៖ ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៨ ​រហូតដល់​បច្ចុប្បន្ន​នេះភាព​តានតឹង​រវាង​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​រុស្ស៊ី​នៅ​មិន​ទាន់​បាន​ធូរស្រាល​នៅឡើយ​ទេ ដោយ​ប្រទេស​មហាអំណាច​ទាំង២ នៅតែ​បន្ត​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅមកទាក់ទិននឹង​រឿង​លូកដៃ​ចូល​ក្នុង​ប្រទេស​រៀងខ្លួន។

​​កាលពី​ថ្ងៃ​សុក្រ​ទី​១៦ ​ខែ​មីនា ​ឆ្នាំ​២០១៨​នេះ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ស្តី​បន្ទោស​ចំពោះ​ប្រទេស​រុស្ស៊ី ទាក់ទិន​នឹង​ការ​វាយប្រហារ​លើ​ប្រព័ន្ធ Internet របស់​ក្រុមហ៊ុន​ថាមពល​អាមេរិក ដែល​នាំ​អោយ​មានការ​ខាតបង់​ដ៏​សម្បើម។​ ​មន្ត្រី​រតនាគារ​របស់​សហរដ្ឋអាមេរិកបាន​ប្រកាស​ដាក់ទណ្ឌកម្ម​លើ​ក្រុម​ហ៊ុន ​និង​ជនជាតិ​រុស្ស៊ី​មួយ​ចំនួនដែល​មាន​ជាប់​ពាក់ព័ន្ធ​ នឹង​ការ​វាយ​ប្រហារ​លើ​ប្រព័ន្ធ Internet និង​ការ​លូកដៃ​ចូល​ក្នុង​ការបោះឆ្នោត​ ជ្រើសរើស​ប្រធានាធិបតីអាមេរិក​កាលពី​ឆ្នាំ​២០១៧​កន្លងទៅ។ ​​កាលពី​ថ្ងៃ​សុក្រ​ម្សិល​ម៉ិ​ញ​ដូចគ្នាប្រធានាធិបតី​រុស្ស៊ី ក៏បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន ​និង​ជនជាតិ​អាមេរិក​វិញ​ដែរ ដែល​ជា​ការ​សងសឹក​ចំពោះ​ទណ្ឌកម្ម​អាមេរិក​លើ​រុស្ស៊ី៕
អត្ថបទ៖ សារីម