សម្តេច​តេជោ និង​មេ​ដឹក​នាំ​នៃប្រទេស​សមាជិក​អាស៊ាន​ដទៃ​ទៀត​ចូល​រួម​បើក​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-​អូស្រ្តាលី​

149

ភ្នំពេញ៖ កិច្ច​ប្រជុំកំពូល​ពិសេស​អាស៊ាន​-អូស្រ្តាលី ​បាន​ប្រារព្ធ​ពិធី​បើក​ជា​ផ្លូវ​ការ​ហើយ​ កាល​ពី​រសៀល​ថ្ងៃទី១៧ខែមីនា ​នៅ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរ​ជាតិស៊ីដនី​ ប្រទេស​អូស្រ្តា​លី​។


មេដឹក​នាំ​នៃប្រទេសអាស៊ាន​ ត្រូវបាន​ការ​ធ្វើគារវកិច្ច​ស្វា​គមន៍ យ៉ាង​ស្និទ្ធ​ស្នាល​រាក់​ទាក់​បំផុត​ពី ឯក​ឧត្តម​ ម៉ាល់​ខូម​ ថើន​ប៊ុល​(Malcolm Turnbull) នាយក​រដ្ឋ​មន្រ្តី​អូស្រ្តា​លី។
កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-​អូស្រ្តាលី ​ឆ្នាំ២០១៨នេះ ​មាន​គោលបំណង​ពង្រឹង​ការ​រួម​ចំណែក​របស់អាស៊ាន ​និង​អូស្រ្តា​លី ​ក្នុង​ការ​ការ​លើកកម្ពស់​សន្តិ​សុខ​ និង​វិបុល​ភាព​តំប​ន់ ព្រម​ទាំង​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញាចិ​ត្ត​ពង្រឹងភា​ព​ជា​ដៃគូ យុទ្ធ​សាស្រ្តរវា​ងអាស៊ាន​-អូស្រ្តាលី ​ឲ្យកាន់​តែ​ស៊ីជម្រៅ​ តាម​រយៈ​ការ​បន្ត​កិច្ច​សហប្រតិប​ត្តិការ​ក្នុង​វិស័យ​សន្តិ​សុខ​នយោបាយ ​សេដ្ឋកិ​ច្ច និ​ងការ​តភ្ជាប់​ សម្រាប់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំទៅ​មុខ​ទៀត។
ទំនាក់​ទំន​ងអាស៊ា​ន-អូស្រ្តាលី ​បាន​ចាប់​ផ្តើមឡើង​ ក្នុង​ភាព​ជាដៃគូ​សន្ទនា​ដំបូង​គេ​បង្អស់​នៅ​ឆ្នាំ១៩៧៤​ ដោយ​មាន​សារសំ​ខាន់យ៉ា​ង​ខ្លាំងសម្រាប់​សន្តិ​សុខ និង​វិបុល​ភាព​ក្នុង​តំបន់​។ ដោយ​មើលឃើ​ញពីសារសំខាន់​ នៃភា​ពចាំបាច់​នៅ​ក្នុងកា​រថែរក្សា​ផល​ប្រយោជន៍​ស្នូល​ផ្នែកសេដ្ឋកិច្ច ​សន្តិ​សុខ​ និង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​រួម​គ្នា ​ទំនាក់​ទំនងភាព​ជា​ដៃគូសន្ទនា​អាស៊ាន-​អូស្រ្តាលី ​បាន​ឯក​ភាព​ ឈាន​ទៅដល់​ភាព​ជា​ដៃ​គូយុទ្ធ​សាស្រ្តនៅក្នុង​ឆ្នាំ២​០១៤។ ​នៅឆ្នាំ​២០១៥ ​អាស៊ាន-​អូស្រ្តាលី ​បាន​ឯក​ភាព​គ្នា​ ក្នុង​ការ​រៀប​ចំ​ឲ្យមាន ​កិ​ច្ចប្រជុំកំពូល​អាស៊ាន-​អូស្រ្តាលី ​រៀង​រាល់២​ឆ្នាំម្តង ​ក្នុង​នោះនៅឆ្នាំ២​០១៦​ បាន​ចេញ​សេដ្ឋកិច្ច​ថ្លែង​ការណ៍​រួម​មួយ​ ស្តី​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​-អូស្រ្តាលី ​ជារៀង​រា​ល់២​ឆ្នាំ​ម្តង​ ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី២៨-២៩ នៅ​ទីក្រុង​វៀងច័ន្ទ​ ប្រទេស​ឡាវ​។ ចាប់​តាំង​ពីបា​នក្លាយជាដៃគូ​សន្ទនាអស់​រយៈ​ពេល​៤៤​ឆ្នាំម​ក នេះ​គឺជាលើកទី១​ហើយ​ អូស្រ្តាលីបា​នធ្វើជា​ម្ចាស់​ផ្ទះ​ ក្នុង​ការ​រៀប​ចំកិច្ចប្រជុំ​កំពូលអា​ស៊ាន-​អូស្រ្តាលី ​នៅលើ​ទឹកដី​របស់​ខ្លួន។
ប្រធាន​បទ​សំខាន់ៗ​មួយ​ចំនួន​ ត្រូវ​បាន​លើកយកមក​ពិភាក្សា​ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​នេះ​ គឺកា​រផ្តោត​សំខាន់​ទៅ​លើទិស​ដៅ​អនាគត ​នៃ​ទំនាក់ទំនង​ដៃ​គូសន្ទនា​អាស៊ាន​-អូស្រ្តាលី ​និង​សារ​សំខាន់​នៃ​ការបង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​​ការ នៅ​ក្នុង​វិស័យយុទ្ធ​សាស្រ្ត​មួយចំនួន​ ក្នុង​គោលបំណ​ងរក្សា​សន្តិភាព​ សន្តិ​សុខ ​និង​ស្ថេរ​ភាព​ ពោលគឺ​កិច្ច​ប្រជុំកំពូ​លនៅ​ពេល​នេះ​ បាន​ផ្តល់​អាទិភាព​ពិភាក្សាលើ​របៀបវារៈ​សំខាន់​ចំនួន​ពីរ​ គឺ​ការប្រយុទ្ធ​ប្រឆាំង និង​អំពើភេរវកម្ម ​និង​ការធ្វើ​ ពាណិជ្ជកម្ម​-វិនិ​យោគ​។ សូមបញ្ជាក់ដែរ​ថា​ អាស៊ាន​គឺជាដៃគូពាណិជ្ជកម្មមួយ ក្នុងចំណោម​ដៃគូ​ពាណិជ្ជ​កម្ម​កំពូល​ទាំង​បី ​របស់​អូស្រ្តាលី ​ដែល​តំណាងឲ្យ​ប្រមាណ​ ១​៥% នៃពាណិជ្ជកម្ម​សរុ​បរប​ស់អូស្រ្តាលី។​ ការ​វិនិយោគ​ផ្ទាល់​របស់​អូស្រ្តាលី ​ក្នុង​ប្រទេស​អាស៊ា​ន នៅ​ចុង​ឆ្នាំ២០១៦ ​មាន​ចំនួន​៣៨ប៊ីលាន​ដុល្លា​។ ជា​មួយ​គ្នានេះអូស្រ្តាលី​បាន​ ស្វាគមន៍ភ្ញៀវទេ​សចរ​ជា​ង១លាន​នាក់​ ​ពីប្រទេសអាស៊ាន​ជា​រៀងរាល់​ឆ្នាំ ​ហើយ​នៅ​ឆ្នាំ២០១៦​-២០១៧​ ជនជាតិ​អូស្រ្តាលី​ជាង​៣លាន​នាក់​ បា​នធ្វើដំណើរ​ទៅ​កាន់​ប្រទេស​អាស៊ាន​។ ទន្ទឹម​នឹង​នេះ​មាន​និស្សិតប្រ​មាណ​១សែននាក់ ពី​ប្រទេសអាស៊ាន កំពុង​សិក្សាក្នុង​ប្រទេស​អូស្រ្តាលី​។
សូម​បញ្ជាក់ដែ​រ​ថា នៅក្នុ​ងពិធីនោះដែ​រ មេដឹក​នាំអាស៊ាន-អូស្រ្តា​លី បាន​អញ្ជើញជួប​ប្រាស្រ័យជាមួយអ​តីតនិស្សិត​អូស្រ្តាលី ​ដែល​បាន​សិក្សាក្នុង​ប្រទេស​អាស៊ាន​ ក្រោម​ផែន​ការ​កូឡំ​បូ​ ថ្មី​ ៣នា​ក់ ​និង​និស្សិត​នៃប្រ​ទេស​អាស៊ានកំពុង​សិក្សា​ក្នុង​ប្រទេស​អូស្រ្តាលី​ ក្រោម​អាហារូបករណ៍​ចំនួន​១​នាក់​។
នៅ​ក្នុង​កិច្ចប្រ​ជុំកំពូលពិសេស​នេះដែ​រ​ មេដឹកនាំ​អាស៊ាន-​អូស្រ្តាលី​បាន​អញ្ជើញ​ជា​អធិបតីនៃ​ពិធីបិទ​សន្និសីទ​ ស្តី​ពី​ការ​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​ ដែល​ក្នុង​នោះ ​មេដឹក​នាំអាស៊ាន​-អូស្រ្តាលី​បាន​ឯក​ភាព និង​ចុះ​អនុស្សារណៈ​រវាង​អាស៊ាន-អូស្រ្តាលី ស្តីពីកិច្ចសហប្រតិបត្តិ​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវក​ម្ម ដែល​អនុស្សារណៈ​នេះ ​នឹង​នាំម​កនូវលទ្ធផល​ចំពោះសេចក្តីថ្លែង​ការណ៍​រួម​ សម្រាប់​កិច្ច​សហប្រតិ​បត្តិ​ការ​ ប្រយុទ្ធ​ប្រឆាំង​អំពើភេរវកម្ម​អន្តរ​ជាតិ​ ដែ​លបាន​ឯកភាពគ្នា​ដោយថ្នាក់​ដឹក​នាំអាស៊ាន-អូស្រ្តាលី ​កាល​ពី​ខែ​កញ្ញាឆ្នាំ​២០១៦។
មេដឹក​នាំ​ទាំង​អស់​បាន​ចាត់​ទុក​ថា កញ្ច​ប់គាំទ្រ​គំនិត​ផ្តួម​ផ្តើម​ដែល​បា​នស្នើទ្បើង​នេះ​ គឺស្រប​នឹង​មូល​បទ​រប​ស់សន្និ​សីទ​អាស៊ាន-​អូស្រ្តាលី ​ស្តី​ពី​កា​រប្រយុទ្ធ​ប្រឆាំងអំពើ​ភេរវក​ម្ម ដែល​នឹង​ប្រព្រឹត្ត​​ទៅនៅថ្ងៃទី​១៦-១៧​ ខែ​មីនា ​ឆ្នាំ២០១៨​ ហើយ​នឹង​គាំទ្រ​ដល់​កិច្ច​ខំប្រឹង​ប្រែង​ទ្វេភាគី ​តំបន់​ និង​ពហុ​ភាគី ​ដែលមា​នស្រាប់ដើម្បី​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិ​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម និងអំពើ​ហិង្សា​ជ្រុល​និយម​។ អូស្រ្តាលី​នឹង​ផ្តល់ជំនួយប​ច្ចេកទេស​ដល់​ដៃ​គូអាស៊ាន ​ដើម្បី​តាក់​តែង​ និង​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើភេរ​វកម្ម​ ដែ​លស្របជា​មួយ​នឹង​ស្តង់ដារអន្តរ​ជាតិ​ និង​ឧត្តម្មានុ​វត្ត​។
បង្កើត​កិច្ចពិភាក្សា ​និងវេទិកា​ថ្នាក់​តំបន់នានាជា​មួយ​អាស៊ាន​ និ​ងជាមួយដៃគូ​អនុវត្តច្បាប់អូស្ត្រាលី ក្នុង​គោល​បំណង​ប្រយុទ្ធ​ប្រឆាំង​ ការគំរាម​​​គំ​ហែង​ភេរវកម្ម​ពាក់​ព័ន្ធ ​និង​ក្រុម​អាយ​ស៊ីល​ (ISIL-affiliated terrorists)៕