ប្រធានាធិបតី​ស៊ីរី​​លោក អាសាត ​អញ្ជើញ​ត្រួត​ពិនិត្យ​​ទីតាំង​កង​ទ័ព​​​​នៅ​ក្នុង​តំបន់​ហ្គោតា​ខាង​កើត

70

ស៊ីរី៖ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​លោក បាសាអាល់ អាសាត ប្រធានាធិបតី​ស៊ីរី​​បាន​អញ្ជើញ​​ពិនិត្យ​​ទីតាំង​​កង​ទ័ព​​ នៅ​តំបន់​ហ្គោតា​ខាង​កើត​​នៃ​ប្រទេស​ស៊ីរី​​ នេះ​បើ​យោង​តាម​ការ​​​បង្ហាញ​ឲ្យ​ដឹង​​ពី​គណនី​តេឡេក្រាម​របស់​លោក។

​រូប​ភាព​​របស់​ប្រធានាធិបតី​ស៊ីរី​បាន​បង្ហាញ​​ឲ្យ​ឃើញ​​ពី​លោក អាសាត ​ទទួល​ស្វាគមន៍​កង​ទ័ព​យ៉ាង​ច្រើន​ដែល​កំពុង​​ស្រែក​ហ៊ោ​​អបអរ​ និង​កំពុង​​ឡើង​ទៅ​លើ​រថក្រោះ​​មួយ​គ្រឿង​ និង​បាន​ប្រាប់​​ដល់​កង​ទ័ព​ថា ពួក​គេ​កំពុង​​វាយ​ប្រយុទ្ធ​​នៅ​លើ​សមរភូមិ​ពិភពលោក​ទាំង​មូល​ប្រឆាំង​ក្រុម​ភេរវករ។ ​ទូរទស្សន៍​​រដ្ឋ​ស៊ីរី​បាន​ផ្សាយ​ថា កង​ទ័ព​ស៊ីរី​បាន​​ផ្ដល់​ឱកាស​​ឲ្យ​ក្រុម​ឧទ្ទាម​នៅ​ក្នុង​តំបន់​ប្រឆាំង​ហារ៉ាស្ដា​ ដែល​គ្រប់​គ្រង​នៅ​តំបន់​ហ្គោតា​ខាង​កើត​រហូត​ដល់​ម៉ោង​ ៣​ល្ងាច​ម៉ោង​ក្នុង​តំបន់​​កាល​ពី​ថ្ងៃ​​អាទិត្យ​​ ដើម្បី​​ឲ្យ​ដក​កម្លាំង​ពួក​​គេ​ឲ្យ​អស់​ នេះ​បើ​យោង​តាម​​ការ​ដក​​ស្រង់​​សំដី​ឆ្លង​ឆ្លើយ​ព័ត៌មាន​របស់​ខ្លួន។ ការ​វាយប្រហារ​​ក្នុង​រយៈ​ពេល ១​ខែ​​កង​ទ័ព​គាំទ្រ​​រដ្ឋាភិបាល​ស៊ីរី ​បាន​វាយ​លុក​ចូល​ទៅ​ក្នុង​តំបន់​ភាគ​ច្រើន​នៅ​តំបន់​ហ្គោតា​ខាង​កើត​​​ ដែល​ជា​មូលដ្ឋាន​​បះបោរ​ដ៏​​សំខាន់​ចុងក្រោយ​​​នៅ​ជុំវិញ​​រដ្ឋធានី​ដាម៉ាស់៕​​

អត្ថបទ៖ រិទ្ធី