Klopp៖ ជិត​ដល់ពេល​ត្រូវ​ប្រៀបធៀប Salah ជាមួយ Messi

122

បាល់ទាត់៖ ​គ្រូ​បង្វឹក Liverpool, Jurgen Klopp បាន​និយាយ​ថា Mohamed Salah កំពុង​ស្ថិត​លើ​ផ្លូវ​ឆ្ពោះ​ទៅ​ការ​ប្រៀប​ធៀប​ទៅ​នឹង Lionel Messi បន្ទាប់ពី​រក​បាន​បួន​គ្រាប់​ម្នាក់ឯង​អោយ Liverpool ឈ្នះ Watford 5-0 ចុង​សប្ដាហ៍​កន្លងទៅ​។

​​Salah នៅ​ពេល​នេះ​កំពុង​នាំ​មុខ​គេ​ កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ​លី​ហ្គ​កំពូល​ទាំង​ប្រាំ​របស់​អឺរ៉ុប​ ឡើង​មក​ឈរ​ពីលើ Lionel Messi និង Harry Kane​។ ​យ៉ាងណាក៏ដោយ​បើ​តាម​ការ​អោយ​ដឹង​ពី​លោក Jurgen Klopp ថា Salah កំពុង​ប្រឹងប្រែង​នូវ​អ្វី​ដែល​ជា​សមត្ថភាព​របស់​ខ្លួន​ឯង មិនមែន​ដើម្បី​ការ​ប្រៀប​ធៀប​ទៅ​នឹង​នរណា​ឡើយ​។ ​គិត​មកដល់ពេលនេះ Salah មកកាន់ Liverpool បាន 9ខែ​ហើយ រក​បាន 36គ្រាប់ និង​រក​បាន 28គ្រាប់​នៅ Premier League រដូវ​កាល​នេះ ខណៈ​នៅសល់ 7ប្រកួត​ទៀត​ចប់​រដូវ​កាល​។

​​ថ្វីបើ Liverpool មិន​មាន​លទ្ធភាព​ដណ្ដើម​ពាន Premier League រដូវ​កាល​នេះ​បាន តែ​កីឡាករ​អេ​ហ្ស៊ី​ប​រូប​នេះ​ជា​កម្លាំង​សំខាន់​ដែល​នាំ Liverpool មកដល់​វគ្គ 8ក្រុម​ចុងក្រោយ UEFA Champions League ដែល​ពួកគេ​នឹង​ត្រូវ​ជួប​ជាមួយ Manchester City៕
​អត្ថបទ​៖​នាង សុភា​វុ​ធ