កីឡា​ការិនី​ជប៉ុន Naomi Osaka លើក​ពាន​ដំបូង​ក្នុង​អាជីព​

66

តេន្នីស៖ ​កីឡា​ការិនី​វាយ​កូន​បាល់​ជប៉ុន Naomi Osaka ដណ្ដើម​បាន​ពាន​លើកដំបូង​ក្នុង​អាជីព​ ក្រោយ​ឈ្នះ​ជើងឯក​ការ​ប្រកួត​កម្មវិធី BNP Paribas Open តាមរយៈ​ជ័យជំនះ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​លើ​កីឡា​ការិនី​រុស្ស៊ី Daria Kasatkina 6-3, 6-2​។

​​កីឡា​ការិនី​ដែល​គ្មាន​ចំណាត់ថ្នាក់​ក្នុង​កម្មវិធី​កូនកាត់​ហៃ​ទី​-​ជប៉ុន Naomi Osaka បាន​ក្លាយ​​ជា​កីឡា​ការិនី​វ័យក្មេង​បំផុត​ដែល​ឈ្នះ​ជើងឯក​នៅ Indian Wells រដ្ឋ Florida សហរដ្ឋអាមេរិក​នេះ​ក្នុង​វ័យ 20ឆ្នាំ ចាប់​តាំង​ពី​អ្នកធ្វើ​បានបែបនេះ​ចុងក្រោយ​បំផុត​គឺ​កីឡា​ការិនី Ana Ivanovic កាលពី​ដប់​ឆ្នាំមុន​។ ​មុន​មកដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ Osaka បាន​យកឈ្នះ​កីឡា​ការិនី​កំពូល​ៗ​ដូចជា Maria Sharapova, កីឡា​ការិនី​លំដាប់​លេខ5 Karolina Pliskova និង​កីឡា​ការិនី​លេខ​មួយ​ពិភពលោក Simona Halep នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។

​​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ Osaka បាន​យកឈ្នះ​បី​ហ្គេម​ចុងក្រោយ​ក្នុង​សិត​ទី​មួយ និង​បន្ត​យកឈ្នះ​សិត​ទី២ ​ទៀត​ដើម​បញ្ចប់​ការប្រកួត​ក្នុងនាម​ជា​ជើងឯក​ចំណាយ​ពេល 70នាទី​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ