ឯកឧត្ដម រុន រ័ត្ន​វាសនា ជំរុញ​ឲ្យ​មន្ត្រី​នគរបាល​ចរាចរណ៍ ​គប្បី​ធ្វើការ​ផាកពិន័យ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ច្បាប់​

40

ភ្នំពេញ៖ ឧ​ត្ត​ម​សេនីយ៍​ឯក ​រុន រត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ បាន​ជំរុញ​ដល់​មន្ត្រី​នគរបាល​ទាំងអស់​គប្បី​ធ្វើការ​ផាក់ពិន័យ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ច្បាប់​ខណៈ​មាន​មន្ត្រី​ខ្លះ​នៅតែ​ធ្វើការ​ផាក់ពិន័យ​ដល់​អ្នកបើកបរ​លើស​វិជ្ជាជីវៈ​របស់ខ្លួន​នោះ​។​

​​ការ​អំពាវនាវ​របស់​ឯកឧត្ដម​ឧ​ត្ត​ម​សេនីយ៍​ឯករូប​នេះ​គឺ​បាន​ធ្វើឡើង នៅក្នុង​វគ្គ​បំប៉ន​ជំនាញ​ស្តីពី​ឯកទេស​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ដែលមាន​ចែក​ក្នុង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​នា​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ ២០១៨​នេះ​នៅ​អគ្គស្នងការ​រដ្ឋា​ន​នគរបាលជាតិ ដោយមាន​មន្ត្រី​នគរ​ចរាចរណ៍​ទូទាំងប្រទេស​ប្រមាណ​ជិត​មួយរយ​នាក់​ចូលរួម​។​

​ ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក​រុន រត្ន​វាសនា​បាន​លើកឡើងថា នាពេល​បច្ចុប្បន្ន​នៅតែមាន មន្ត្រីនគរបាល​ចរាច​រណ៍​ខ្លះ នៅតែ​បន្តធ្វើ​ការផាក់ពិន័យ​ប្រជាពលរដ្ឋ​ហួសហេតុ​និង​គ្មាន​វិជ្ជាជីវៈ​ជា​នគរបាល ហើយ​ថែមទាំង​ប្រើស​ម្តី​មិន​គប្បី​ដាក់​ពួកគេ​ជាដើម​។​

​ ​ឯកឧត្តម​ឧ​ត្ត​ម​បាន​សង្កត់ធ្ងន់ថា «​យើង​គប្បី​ដល់ពេល​ដែល​យើង​ធ្វើការ​ផាក់ពិន័យ​ឲ្យ​បាន​ត្រឹមត្រូវ​ហើយ​កុំ​ធ្វើបាប​តែ​អ្នកក្រ​ហើយ​ខ្លាច​ឡាន​ទំនើប​និង​ឡាន​អ្នកធំ​អ្វី​ជាដើម​នោះ​»​

ឯកឧត្តម​បាន​បន្តថា នៅតាម​ស្តុ​ប​នីមួយៗ​មាន​មន្ត្រីនគរបាល​ខ្លះ​ធ្វើការ​ផាក់ពិន័យ​គេ​មិន​ត្រឹមត្រូវ​ហើយ​មន្ត្រីនគរបាល​ខ្លះ​ក៏​នៅតែ​យកលុយ​ពី​ឡានធំៗ​ដឹកទំនិញ​បន្តិច​ប​ន្ទួ​ច​ផងដែរ​នៅតាម​ស្តុ​ប​និង​តាម​ផ្លូវកែង​មួយចំនួន​ដដែល​។ ដែល​កត្តា​នេះ​គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ថ្នាំងថ្នាក់ និង​ខុស​វិជ្ជាជីវៈ​ជា​នគរបាល​ផងដែរ​។​

​ ​ជាមួយគ្នា​នោះដែរ​ឯកឧត្តម​ក៏បាន​លើកឡើង​ផងដែរ​ថា «​ក្នុងនាម​យើង​ជា​នគរបាល​អនុវត្តន៍​យើង​ត្រូវតែ​យល់ដឹង​អំពី​ច្បាប់​ឲ្យ​បាន​ច្រើន និង​ច្បាស់លាស់​មិនត្រូវ​ធ្វើ​អ្វី​លើស​ច្បាប់​កំណត់​នោះទេ​ហើយក៏​ត្រូវតែ​ប្រើពាក្យ​ឲ្យ​បាន​សមរម្យ​ផងដែរ​»