ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ទំនាក់ទំនងការងារ ពិសេសខាង ផ្នែកពាណិជ្ជកម្មរវាងកម្ពុជានិងហុងកុង នឹងកាន់តែល្អប្រសើរឡើងទៀតនាឆ្នាំនេះ និងឆ្នាំបន្ទាប់ ខណៈដែ លក្រុមប្រតិភូនៃតំបន់ពិសេសហុងកុង អញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងស្វែងយល់ អំពីឱកាសវិនិយោគ និងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកទាក់ទងនឹងវិស័យវិស្វកម្ម។
នៅក្នុងជំនួបពិភាក្សាការងារនៅរសៀលថ្ងៃ១៩ មីនា នៅទីស្តីការក្រសួងជាមួយគណៈប្រតិភូដឹកនាំដោយ លោកធូម៉ាស ចាន់វ៉ក ឆឹង(Thomas Chan Kwok Cheung)ប្រធានវិទ្យាស្ថានវិស្វកម្មនៃតំបន់រដ្ឋបាល ពិសេសហុងកុង ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបគណៈប្រតិភូហុងកុង អំពីស្ថានភាពសេដ្ឋកិច្ច ពាណិ ជ្ជកម្ម វិនិយោគនៅកម្ពុជា និងគម្រោងមួយចំនួនរបស់រាជរដ្ឋាភិបាលមានដូចជា ការកសាងវារីអគ្គីសនី ផ្លូវ ថ្នល់ ស្ពាន ផ្លូវដែក និងព្រលានយន្តហោះអន្តរជាតិ ដែលគម្រោងទាំងនោះនឹងជួយសម្រួលដល់ការធ្វើពា ណិជ្ជកម្មនៅកម្ពុជា។
ជាការឆ្លើយតប ភាគីជំនួបបានរៀបរាប់ពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកកាន់ក ម្ពុជាថា ដើម្បីស្វែងយល់ឲ្យកាន់តែស៊ីជម្រៅអំពីប្រទេសកម្ពុជា និងស្វែងរកឱកាសនានាសម្រាប់អ្នកជំនាញ ផ្នែកវិស្វកម្មនៅហុងកុង ព្រមទាំងដើម្បីផ្លាស់ប្តូរទស្សនៈលើវិស័យសេដ្ឋកិច្ច និងការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធ ដែលទាក់ទងនឹងវិស័យវិស្វកម្មផងដែរ។
ភាគីហុងកុង បានឲ្យដឹងទៀតថា នឹងនាំយកព័ត៌មានទាំង អស់ ដែលទទួលបាននាពេលនេះ ទៅផ្សព្វផ្សាយដល់វិស្វករ និងវិនិយោគិនហុងកុងឲ្យបានស្គាល់ និងដឹង អំពីសេដ្ឋកិច្ចដ៏ល្អប្រសើររបស់កម្ពុជាថែមទៀត។
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ហុងកុង ក្នុងឆ្នាំកន្លងៗទៅ មានទំហំជាង ៧៣០លានដុល្លារអាមេរិក ដែលក្នុងនោះកម្ពុជានាំចេញទៅហុងកុងមានទំហំទឹកប្រាក់ជាង ២១៣លានដុល្លារ និងកម្ពុជានាំចូលពីហុងកុងមានទំហំទឹកប្រាក់ជាង ៥១៦លានដុល្លារអាមេរិក៕