ក្រុម​មួក​ស​និយាយ​ថា ការ​វាយ​ប្រហារ​តាម​អាកាស​ក្នុង​តំបន់​ហ្គោ​តា​ខាងកើត​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជន​ស៊ីវិល

77

ស៊ីរី៖ រូបភាព​វីដេអូ​បង្ហោះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​កាលពី​ថ្ងៃ​អង្គារ​ ដោយ​ក្រុម​ការពារជន​ស៊ីវិលមួ​ក​ស​ ទំនង​បង្ហាញពី​ទិដ្ឋភាព​ក្រោយ​កើតហេតុ​ភ្លាមៗ នៃ​ការ​វាយប្រហារតាមអាកាស​ដាក់​គោលដៅ​ លើតំបន់​មាន​ប្រជាពលរដ្ឋ​រស់នៅនៃទីក្រុងដូ​ម៉ាអេ​នតា​ម៉ា ក្នុងតំបន់ហ្គោ​តា​ខាងកើត។

​​ក្រុម​អ្នក​សង្គ្រោះ​មួក​ស​ត្រូវ​គេ​មើល​ឃើញ ​កំពុង​ទាញ​អ្នករបួស​ចេញពី​ក្រោម​គំនរកម្ទេចថ្ម ​និងដឹក​ទៅកាន់​កន្លែង​ព្យាបាល​។​ ​ក្រុម​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​របស់​ប្រទេស​ស៊ី​រី មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ថា យ៉ាងហោចណាស់​មនុស្ស​ 1,400នាក់​បាន​បាត់បង់ជីវិត ​អំឡុង​ការ​ទម្លាក់​គ្រាប់បែក​រយៈពេល​ ១ខែ​របស់​រដ្ឋាភិបាល​ ទៅលើ​តំបន់​ហ្គោ​តាខាងកើតជា​តំបន់​នៃ​ប្រជុំ​ជន ​និង​កសិដ្ឋាន​នានានៅ​ជាយ​រដ្ឋធានី​ដា​ម៉ាស។ ការ​វាយ​ប្រហារ​នេះ​ស្ថិត​នៅ​ក្នុង​ចំណោមយុទ្ធនាការ វាយប្រហារ​តាម​អាកាស​ដ៏វិនាសកម្ម​បំផុត នៃសង្គ្រាមដែលបច្ចុប្បន្ន​ឈាន​ដល់​ឆ្នាំ​ទី​៨៕

​អត្ថបទ៖ សុខ​មាន