អតីត​គ្រូ​បង្វឹក Real Madrid, Bernd Schuster ក្លាយ​ជា​គ្រូ​បង្វឹក​ក្លឹប​ចិន​មួយ​

84

បាល់ទាត់៖ អតីត​គ្រូ​បង្វឹក Real Madrid លោក Bernd Schuster ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្វឹក​ក្លឹប​ចិន Dalian Yifang ដែល​ជា​ក្លឹប​ទៅ​ឡើង​មក​ថ្មី​ក្រប​ខណ្ឌ​ទី​ពីរ​របស់​ចិន ហើយ​កំពុង​ដុនដាប​នៅ​បាត​តារាង​លី​ហ្គ​កំពូល​បច្ចុប្បន្ន​។

​​គ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​ បាន​មក​កាន់​តំណែង​នេះ​ជំនួយ​លោក Ma Lin ដែល​ដឹកនាំ​ក្រុម​មិន​ជោគជ័យ​នៅលី​ហ្គ​កំពូល​រដូវ​កាល​នេះ ​ក្រោយ​ចាញ់​បី​ប្រកួត​ជាប់​គ្នា​។ ​លោក Ma ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្វឹក Dalian Yifang កាលពី​ខែ​ធ្នូ​ចុង​ឆ្នាំ​មុន​។ ​ក្រុមបាល់ទាត់ Dalian Yifang ក៏បាន​ធ្វើ​អោយ​កក្រើក​សារព័ត៌មាន​កីឡា​ជុំវិញ​ពិភពលោក​ផង​ដែរ ជា​ក្រុម​ឡើង​ថ្មី​បាន​នាំ​យក​កីឡាករ​របស់ Atletico Madrid, Yannick Carrera Carrasco និង Nicolas Gaitan បូករួម​ទាំង Jose Fonte ពី West Ham ផងដែរ​។

​​ដោយឡែក​លោក Bernd Schuster ដែល​ជា​គ្រូ​បង្វឹក​ថ្មី​នេះធ្លាប់​ដឹកនាំ Real Madrid ឈ្នះ​ជើងឯក La Liga ឆ្នាំ2008 តែ​លោក​មិន​មាន​ក្រុម​ដឹកនាំ​ឡើង​ចាប់​តាំង​ពី​ចាកចេញ​ពី Malaga កាលពី​ឆ្នាំ2014​។ ​Dalian Yifang ប្រកួត​បន្ទាប់​នៅ​ក្នុង​លី​ហ្គ​នឹង​ត្រូវ​ជួប​ជាមួយ Henan Jianye នៅ​ថ្ងៃទី31 ចុងខែ​នេះ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ