លោក ត្រាំ អបអរសាទរ​លោក ពូ​ទីន ដោយ​លើក​ឡើង​ថា លោក​នឹង​​ជួប​ជាមួយ​លោក ពូ​ទីន ក្នុង​ពេល​ឆាប់ៗ​នេះ​

69

អាមេរិក៖ ​លោកប្រធានាធិបតីអាមេរិក Donald Trump កាលពី​ថ្ងៃ​អង្គារ​បាននិយាយ​ថា លោកបានហៅ​ទូរស័ព្ទ​ទៅ​លោកប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ​ ពូ​ទីន ​អបអរសាទរ​លោកក្នុង​ជ័យជម្នះ​នៃ​ការបោះឆ្នោត​ ដោយ​លើក​ឡើង​ថានឹងមេដឹកនាំ​ទាំង​២​ នឹង​ជួប​គ្នាក្នុង​ពេលដ៏​ខ្លី​ខាងមុខ​។​

​អំឡុង​កិច្ចប្រជុំ​នៅ​សេត​វិមានជាមួយរជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត គឺ​ព្រះអង្គម្ចាស់​ មហា​ម៉េ​ត​ប៊ី​ន សាល​ម៉ាន់ លោក​ ត្រាំ បាន​ប្រាប់​អ្នកសារព័ត៌មានថា​ លោក​ជឿ​ថា លោក និង​លោក ពូ​ទីន នឹង​ជួប​គ្នាក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខនេះ ដើម្បី​ពិភាក្សាពី​ការប្រកួតប្រជែង​គ្រឿង​សព្វាវុធរវាង​ប្រទេស​ទាំង​២ ព្រមទាំង​ស្ថានភាពក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ស៊ី​រី និងកូរ៉េខាងជើង​។​ លោក​ ត្រាំ បានបន្ថែម​ថា ការ​ប្រជែង​ផ្នែក​គ្រឿង​សព្វាវុធរវាង​អាមេរិក​ និង​រុស្ស៊ី នឹង​ឈាន​ទៅ​រកស្ថានភាព​មិន​អាចគ្រប់គ្រង​បាន ប៉ុន្តែ​យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់ មាន​អ្វីមួយ​ស្រដៀង​ទៅ​នឹងអ្វី​ដែល​យើងមាន​ឡើយ​៕

អត្ថបទ៖ សុខ​មាន