Messi ហ្វឹកហាត់​ជាមួយ​អា​ហ្ស​ង់​ទីន​មុន​ប្រកួត​មិត្តភាព​ជាមួយ​អ៊ីតាលី​នៅ Manchester

89

បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Barcelona, Lionel Messi បាន​ចូលរួម​ហ្វឹកហាត់​ ជាមួយ​ក្រុម​ជម្រើស​ជាតិ​អា​ហ្ស​ង់​ទីន មុន​ការប្រកួត​មិត្តភាព​នៅ​ថ្ងៃ​សុក្រ​នេះ​ជួប​ជាមួយ​អ៊ីតាលី​ នៅ​លើ​ទឹកដី​ទីក្រុង Manchester ចក្រភព​អង់គ្លេស​។

​​បុរស​ដែល​គេ​ហៅថា ​ជា​វត្ថុ​សក្ដិសិទ្ធិ​របស់ Barcelona រូប​នេះ​ បាន​ហោះហើរ​មកដល់​អាកាស​យានដ្ឋាន​ទីក្រុង Manchester រសៀល​ម្សិល​ម៉ិ​ញ ដើម្បី​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម ​នៅ​ទីលាន​ហ្វឹកហាត់​របស់​ក្លឹប​បាល់ទាត់ Manchester City​។ ​ការប្រកួត​មិត្តភាព​ថ្ងៃ​សុក្រ​ជាមួយ​អ៊ីតាលី​ខាងមុខនេះ នឹង​ជា​ការ​ប្រកួត​ត្រៀមខ្លួន​ដំបូង​ក្នុង​ឆ្នាំ​ថ្មី​នេះ​មុន World Cup មកដល់​។ ​អា​ហ្ស​ង់​ទីន​មិន​ទាក់ទាញ​ឡើយ​ក្នុង​ការប្រកួត​ជំ​រុះ​កន្លងទៅ​ នៅ​តំបន់​អាមេរិក​ខាងត្បូងដោយ​ត្រូវ​រង់ចាំ​ជ័យជំនះចុងក្រោយ ​លើ​អេ​ក្វា​ដ័​រ​តាមរយៈ Hat-Trick របស់ Lionel Messi​។ ​អា​ហ្ស​ង់​ទីន​នៅ World Cup ស្ថិត​ក្នុង​ពូ​ល D ជាមួយក្រូ​អាត អ៊ី​ស្លង់ និង​នី​ហ្សេ​រី​យ៉ា​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ