សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​អប់​រំយុវជន និង​កីឡាឆ្នាំ​២០១៦-២០១៧ និង​ទិសដៅ​២០១៧-២០១៨

50

ភ្នំពេញ៖ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា រសៀល​ថ្ងៃទី​២១ ខែមីនា​ឆ្នាំ​២០១៨​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា​២០១៦២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​សិក្សា​២០១៧២០១៨​។​

ឯកឧត្តម​ ហង់ ​ជួនណា​រ៉ុ​ន ​រដ្ឋ​ម​ន្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ បានអោយដឹងថា ​សមិទ្ធផល​អប់រំ​ដែល​ក្រសួង​បានសម្រេច​ក្នុង​ឆ្នាំ​សិក្សា​២០១៦២០១៧​ក៏ដូចជា​ឆ្នាំមុនៗ​កន្លងមក​គឺ​ពិតជា​អាស្រ័យ​ដោយ​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ដែលជា​និច្ចកាល​តែងតែ​យកចិត្តទុកដាក់​លើ​វិស័យ​អប់រំ​ដែល​ចាត់ទុក ជា​យុទ្ធសាស្ត្រ​នៃ​កំណើន​សេដ្ឋកិច្ច​និង​ជា​វិស័យ​អភិវឌ្ឍ​ធនធានមនុស្ស​សម្រាប់​ការអភិវឌ្ឍ​សង្គមជាតិ​។​

ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់ថា​ឆ្លងតាម​ការពិភាក្សា​និង​សំណូមពរ​ទាំងឡាយ​ដែល​បុគ្គលិក​សិក្សា​បានលើកឡើង​នៅពេល​សន្និបាត​ក្រសួង​គ្រោង​នឹងដាក់​ចេញ​នូវ​វិធានការ​និង​យុទ្ធសាស្ត្រ​សម្រាប់​អនុវត្ត​នៅ​ឆ្នាំ​សិក្សា​បន្ទាប់​ដោយ​ឈរ​លើ​អនុវិស័យ​ទាំង​៧​ដូចជា​ការអប់រំ​កុមារ​តូច​,​ការអប់រំ​បឋមសិក្សា​,​ការអប់រំ​មធ្យមសិក្សា​និង​អប់រំ​បច្ចេកទេស​,​ការអប់រំ​ឧ​ត្ត​មសិ​ក្សា​,​ការអប់រំ​ក្រៅ​ប្រព័ន្ធ​,​ការអភិវឌ្ឍ​យុវជន​និង​ការអប់រំ​កាយ​និង​កីឡា​។​

ឯកឧត្តម​រដ្ឋមន្ត្រី​បានអោយដឹង​ដែរ​ថា​បន្ទាប់ពី​អង្គសន្និបាត​នេះ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នឹង​បន្ត​អនុវត្ត​កំណែទម្រង់​អប់រំ​ដោយ​ឈរលើ​សសរស្តម្ភ​ទាំង​៥ ​គឺ​ការអនុវត្ត​ផែនការ​សកម្មភាព​គោលនយោបាយ​គ្រូបង្រៀន​,​ការពិនិត្យ​ឡើងវិញ​ក​ម្ម​វិធី​សិក្សា​សៀវភៅ​សិក្សា​គោល​និង​កែលម្អ​បរិស្ថាន​សិក្សា​,​ការដាក់ឱ្យ​អនុវត្ត​អធិការកិច្ច​,​ការពង្រឹងរ​ង្វា​យ​តម្លៃ​សិក្សា​ដូច​ការប្រឡងរ​ង្វា​យ​តម្លៃ​ថ្នាក់ជាតិ​តំបន់​និង​អន្តរជាតិ​និង​សសរស្ដម្ភ​ទី​5 ការកែទម្រង់​ឧ​ត្ត​ម សិក្សា​។​

​ ​ក្នុង​បរិយាកាស​ដ៏​ថ្លៃថ្លា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា បិទ​សន្និបាត ដែលមាន​ខ្លឹមសារ​ដើម​ទាំងស្រុង​ដូចតទៅ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បានផ្តល់​កិត្តិយស​ប្រគល់​ពានរង្វាន់​ដែលជា​ការលើកសរសើរ​ដល់​អង្គភាព​បណ្តា​អង្គភាព សាលារៀន​នានា និង​គ្រូបង្រៀន​ល្អ មកពី​បណ្តា រាជធានី ខេត្ត​ផងដែរ​៕