កម្មវិធី​ប្រកួត ICT ឆ្នាំ​២០១៨ មាន​ទំហំ​ទឹកប្រាក់​រហូតដល់ ១ម៉ឺន​ដុល្លារ​

41

ភ្នំពេញ៖ វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ បាន​នឹង​កំពុង​រៀបចំ​កម្មវិធី​ពានរង្វាន់ ICT កម្ពុជា​ឆ្នាំ​២០១៨ ដែលជា​កម្មវិធី​ប្រកួតប្រជែង​ដ៏​ធំ មួយ ដើម្បីអោយ​សាធារណជន​អាចដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង និង បង្ហាញ​នូវ​ស​មិ​ទិ្ធ​ផល​ជោគជ័យ​នានា លើ​ការធ្វើ​ន​វា​នុ វត្ត​ន៍​ក្នុង​វិស័យ​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន នៅ​កម្ពុជា ។​

ឯកឧត្តម សេង សុភាព ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រៃសនីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​(NIPTICT)​នៃ ក្រសួង​ប្រៃសនីយ៍ និង ទូរគមនាគមន៍ បាន​ថ្លែង​នៅក្នុង​ស​ន្នី​សីទ​នា​ថ្ងៃ​២១ មីនា នៅ​ទីស្តីការក្រសួង​ថា ចាប់ពី​ឆ្នាំ​២០១៥ មក វិទ្យាស្ថាន​ជាតិ NIPTICT បានរៀបចំ​កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់ ICT កម្ពុជា នេះ​ឡើង​ក្នុង​គោលបំណង​ជំរុញ​លើកទឹកចិត្ត និង​លើកកម្ពស់​ផលិតផល ឬ​គម្រោង​ដ៏​ឆ្នើម​នៅ​កម្ពុជា​។​

ឯកឧត្តម​បន្តថា ម្ចាស់​ជ័យលាភី​ចំនួន​៣​រូប នឹង​ទទួល​ពានរង្វាន់​ជា​ទឹកប្រាក់​រហូតដល់​ទៅ​១​ម៉ឺន​ដុល្លារ​អា​មេ​រិច សម្រាប់​ជ័យ លា​ភី​លេខ​១, ៣​ពាន់​ដុល្លារ សម្រាប់​ជ័យលាភី​លេខ​២ និង ២​ពាន់​ដុល្លារ សម្រាប់​ជ័យលាភី​លេខ​៣​។ រីឯ​ជ័យលាភី​ល្អផ្តាច់គេ ក្នុង​វិស័យ​នីមួយៗ នឹង​ទទួល​ពានរង្វាន់​ជា​ទឹកប្រាក់​២​ពាន់​ដុល្លារ ដែល​ពានរង្វាន់​នេះ​នឹង​ជួយ​ឱ្យ​អាជីវកម្ម​របស់​ពួកគេ​ឈាន​ឡើ ង​មួយកម្រិត​ទៀត​។ កម្មវិធី​ប្រកួតប្រជែង​នេះ​ចាប់ផ្តើម​ទទួល​ពាក្យ​ចុះឈ្មោះ​ពីថ្ងៃ ២១ មីនា រហូតដល់​ខែឧសភា ឆ្នាំ​២០១៨​។

កាលពី​ឆ្នាំ​២០១៧ មាន​បេក្ខជន​ចំនួន​១២ រូប ទទួលបាន​ឱកាស​ចូលរួម​ក្នុង​កម្មវិធី​ពានរង្វាន់ ICT អាស៊ាន ឆ្នាំ​២០១៧ ដែល​ត្រូវ បានរៀបចំ​ធ្វើ​នៅ​ខេត្តសៀមរាប ដែល​ក្នុងនោះ​ក្រុម​របស់​កម្ពុជា​ចំនួន​៣ ទទួលបាន​មេដាយមាស​៣ នៃ​ពានរង្វាន់ ICT អាស៊ាន គឺ​ក្រុមហ៊ុន BookmeBus ក្នុង​វិស័យ​ការបង្កើត​ធុរកិច្ច​, កម្មវិធី Bong Pheak ក្នុង​វិស័យ​ការទទួលខុសត្រូវ​ក្នុងសង្គម និង Sokhakrom ក្នុង​វិស័យ​ឯកជន​។ ចំពោះ​បេក្ខជន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ឆ្នាំ​២០១៨ ក៏​នឹង​មានឱកាស​ចូលរួម​ក្នុង​ថ្នាក់​តំបន់ ផងដែរ​៕