Ronaldo ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ​មុន​ប្រកួត​មិត្តភាព​នៅ​ប្រទេស​ស្វ៊ី​ស​

102

បាល់ទាត់៖ ម្ចាស់​ពាន Ballon d’Or សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ Cristiano Ronaldo បាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ​នៅ​ប្រទេស​ស្វ៊ី​ស ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​ពីរ​ប្រកួត​នៅ​ទីនោះ​អំឡុង​ថ្ងៃ FIFA Day​។ ​​ក្រុម​ជើងឯក​អឺរ៉ុប​មួយ​នេះ​នឹង​ត្រូវ​ជួប​អេ​ហ្ស៊ី​ប​នៅ​ទីក្រុង Zurich នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា មុន​ជួប​ហូ​ឡង់ ​៣​ថ្ងៃ​បន្ទាប់​នៅ​ទីក្រុង Geneva (​ហ្ស៊ឺ​ណែវ​) ប្រទេស​ស្វ៊ី​ស​។​ ក្រុម​ព័រ​ទុយ​ហ្គា​ល់​ក្រោម​ការដឹកនាំ​ដោយ​លោក Fernando Santos គឺ​បាន​ព្យាយាម​រើ​បម្រាស់​ខ្លួន​ដើម្បី​ឡើង​មក​កាន់​វគ្គ ៣២​ក្រុម​ចុងក្រោយ​នៅ​រុស្ស៊ី​នេះ ប៉ុន្តែ​ធនធាន​កីឡាករ​គឺ​មាន​ការ​ប៉ះ​ពាល់​ខ្លាំង​ ដោយសារតែ​របួស​ច្រើនបូករួម​ទាំង​កីឡាករ​សំខាន់ៗ​ផង​ដែរ​។​ ព័រ​ទុយ​ហ្គា​ល់​ស្ថិត​នៅ​ក្នុង​ពូ​ល B ដោយ​ប្រកួត​ដំបូង​ត្រូវ​ជួប​អេ​ស្ប៉ា​ញ​, ម៉ា​រ៉ុ​ក និង​ប្រកួត​ចុងក្រោយ​ជួប​អ៊ីរ៉ង់​៕

​អត្ថ​ប​ទ៖ ឈិ​ត រតនា