មនុស្ស​ ៦​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​ផ្ទុះ​នៅ​ខាងក្រៅ​សណ្ឋាគារ​ដ៏​មមាញឹក​មួយ​ក្នុង​រដ្ឋធានី​ប្រទេស​សូ​ម៉ាលី​

67

សូ​ម៉ាលី៖ នគរបាល ​និង​ក្រុម​ផ្ដល់​សេវា​សង្គ្រោះបាន​និយាយ​ថា មនុស្ស​យ៉ាងហោចណាស់​ ៦​នាក់បាន​បាត់​បង់ជីវិត និង​ ២២​នាក់​ផ្សេងទៀត​រង​របួស នៅ​ពេល​ការ​ផ្ទុះ​មួយបានកើតឡើងនៅ​ខាងក្រៅ​ សណ្ឋាគារ​ដ៏​មមាញឹក​មួយ​ក្នុង​រដ្ឋធានីរបស់​ប្រទេស​សូ​ម៉ាលី កាលពី​ថ្ងៃ​ព្រហស្បតិ៍ក្រោយការ​ផ្ទុះ​អាវុធ។

​​រូបភាព​វីដេអូ​បង្ហោះ​ចូល​គេហទំព័រ​បណ្ដាញ​សង្គម​ បង្ហាញ​ពី​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កំពុង​ទៅ​ដល់ ខណៈ​មនុស្ស​ដើរ​កាត់​បំណែក​ឆេះ​នៅ​តាម​ផ្លូវ​ក្រោយ​ការ​ផ្ទុះ។ ​ក្រុម​សកម្ម​ប្រយុទ្ធ​អាល់​ហ្សា​បាប ដែល​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​អាល់​កៃ​ដា បាន​អះ​អាង​ថា​ជា​ស្នាដៃ​របស់​ខ្លួន​។ ក្រុម​នេះ​បានបំផ្ទុះ​គ្រាប់បែក​ជា​ញឹកញាប់ និង​ការ​វាយប្រហារ​ផ្សេងៗ​ក្នុង​ទីក្រុង​ម៉ូ​ហ្គា​ឌី​ស៊ូ ក្នុង​យុទ្ធនាការ​ផ្ដួល​រំលំរដ្ឋាភិបាល​សហព័ន្ធ ​របស់​ប្រទេស​សូ​ម៉ាលី​ដែល​គាំទ្រ​ដោយ​លោក​ខាង​លិច៕
អត្ថបទ​៖ សុខ​មាន