សាំ​បា​ប្រេ​ស៊ី​ល​ត្រៀមខ្លួន​ហើយ​ក្នុង​ការប្រកួត​មិត្តភាព​ជាមួយ​រុស្ស៊ី​ម្ចាស់ផ្ទះ World Cup 2018

152

បាល់ទាត់៖ ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត៍​ម្សិល​ម៉ិ​ញ​ក្រុម​កីឡាករ​ជម្រើស​ជាតិ​ប្រេ​ស៊ី​ល ​បាន​ចេញ​មក​ធ្វើការ​ហ្វឹកហាត់​ជុំ​គ្នា​មួយ មុន​ការប្រកួត​មិត្តភាព​តតាំង​ជាមួយ​ក្រុម​រុស្ស៊ី​ដែល​ជា​ម្ចាស់ផ្ទះ World Cup 2018 ក្នុង​កីឡដ្ឋាន Luzhniki Stadium ស្ថិត​ក្នុង​ទីក្រុង Moscow។​​​ម្ចាស់​ជ័យ​លាភី World Cup 5សម័យ​សាំ​បា​ប្រេ​ស៊ី​ល​នឹង​ត្រូវ​ប្រកួត​មិត្តភាព​នៅ​ថ្ងៃទី២៣ ខែ​មិនា​នេះ​ហើយ​ដោយ​ពុំ​មាន​វត្តមាន​របស់​កីឡាករ Neymar ដែល​ទើបតែ​វៈ​កាត់​ជើង​បានសម្រេច។​ ​បើ​តាម​មន្ត្រី​ជាន់ខ្ពស់​របស់​សមាគម​រុស្ស៊ី​បាន​ឲ្យ​ដឹង​ថា ​សំបុត្រ​ទស្សនា​ការប្រកួត​ជាង ៦​ម៉ឺន ​៥​ពាន់​សន្លឹក​ត្រូវ​បាន​លក់​អស់ ​សម្រាប់​ការប្រកួត​រវាង​ប្រេ​ស៊ី​ល ​និង​រុស្ស៊ី។​ ​អ្នក​ចាក់​ការ​ក្រុមបាល់ទាត់​ប្រេ​ស៊ី​ល​លោក Leonardo Bacchi បាន​ថ្លែង​ថា ​វា​ជា​ផ្លូវ​មួយ​ដ៏​លំបាក ប៉ុន្តែ​ពួក​យើង​បាន​ត្រៀម​រៀបចំ​ក្រុម​រួចរាល់​ហើយ យើង​មានឱកាស ២​ប្រកួត​លក្ខណៈ​មិត្តភាព​ ដើម្បី​ពង្រឹង​សមត្ថភាព​ក្រុម​មុន World Cup មកដល់។

​​​ចំណែក​ឯ​ប្រធាន​ក្រុម​ប្រេ​ស៊ី​ល Alisson Ramses Backer វិញ​បាន​ប្រាប់​ដែរ​ថា​ ក្រុម​កីឡាករ​បាន​ហ្វឹកហាត់​ល្អ​ណាស់​ពោល​គឺ​រួម​ជា​ធ្លុង​មួយ។​ ​គួរ​បញ្ជាក់​ថា ​ប្រេ​ស៊ី​ល​ក្រោយ​ប្រកួត​មិត្តភាព​ជាមួយ​រុស្ស៊ី ពួកគេ​នឹង​ទៅ​ប្រកួត​នៅ​ទឹកដី​អាល្លឺម៉ង់ ខណៈ​ដែល​រុស្ស៊ី​វិញ​បន្ត​ស្វាគមន៍​ក្រុម​មាន់គក​បារាំង​ផង​ដែរ៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ