ប្រទេស​លើ​ពិភពលោក​ប្រារព្ធ​ទិវា​បិទ​ភ្លើង​មួយ​ម៉ោង​សម្រាប់​ភព​ផែន​ដី

164

​ពិភពលោក៖ ​តំបន់​ចំនួន​៣ ​របស់​ទីក្រុង London បាន​បិទ​ភ្លើងកាលពី​ថ្ងៃ​សៅរ៍ ដើម្បីប្រារព្ធ​ទិវា ១​ម៉ោង​សម្រាប់​​ភព​ផែន​ដីប្រចាំ​ឆ្នាំ​លើក​ទី​១១ និង​ទាក់ទាញការចាប់អារម្មណ៍​លើបញ្ហា​បម្រែបម្រួល​បរិយាកាស​។ យោង​​តាម​គេហទំព័រ​របស់ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែន​ដី (Earth Hour) មាន​ទីក្រុង​ជាង 7,000 ក្នុង​ប្រទេស​ជាង ​180 បាន​ចូលរួម​ប្រារព្ធ​ព្រឹត្តិការណ៍​នេះ ក្នុង​នោះក៏​មាន​ប្រទេស​កម្ពុជា​យើង​ផង​ដែរ​។ ព្រឹត្តិការណ៍​បិទ​ភ្លើង​នេះត្រូវ​បាន​ធ្វើឡើង នៅ​ទូទាំង​ពិភពលោកនៅ​ម៉ោង 8:30នាទី​យប់ម៉ោង​ក្នុង​ប្រទេស​និមួយៗ ​ដើម្បី​ជំរុញ​ឲ្យ​មនុស្ស​ចាំបាច់​ត្រូវ​ការពារ​ធម្មជាតិ។​

​ចំណែក​នៅ​ក្នុង​ប្រទេស​បារាំងឯណោះ​វិញ ប៉មទួ​អា​ហ្វែ​ល​ (Eiffel Tower) ​ដែល​ជា​អគារ​ល្បីល្បាញបំផុត​នៅ​កណ្ដាលទីក្រុង​ប៉ារីស បាន​បិទ​ភ្លើង​មួយ​ម៉ោងកាលពីថ្ងៃ​សៅរ៍ ទី២៤ ខែ​មីនា ក្នុង​ការ​ប្រារព្ធ​ទិវាមួយ​ម៉ោង​សម្រាប់​ភព​ផែន​ដីប្រចាំ​ឆ្នាំ​លើក​ទី​១១ និង​ទាក់ទាញការចាប់អារម្មណ៍​លើបញ្ហា​បម្រែបម្រួល​បរិយាកាស​។​ នៅ​ក្នុង​ប្រទេស​ក្រិ​ក​វិមាន អា​ក្រូ​ផូ​លី​ស ដ៏​ល្បីល្បាញរបស់​ទីក្រុង​អា​តែ​ន បាន​បិទភ្លើងរយៈពេល​មួយ​ម៉ោងកាលពី​ថ្ងៃ​សៅរ៍​ ដើម្បីប្រារព្ធ​ទិវាមួយ​ម៉ោងសម្រាប់​ភព​ផែន​ដី​។​ ព្រឹត្តិការណ៍​ដែល​បានផ្ដួច​ផ្ដើម​ឡើង ដើម្បីទាក់ទាញ​ការចាប់អារម្មណ៍​លើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ចាប់​ចាប់​ផ្ដើម​ឡើង​ក្នុងប្រទេស​អូស្ត្រាលីក្នុង​ឆ្នាំ2007 ជា​កាយវិការឫសគល់​ស្មៅ​ (grass roots) បង្កើត​ឡើង​ដោយមូលនិធិសត្វព្រៃ​ពិភពលោក (World Wildlife Fund ) ឬ (WWF) របស់​អូស្ត្រាលី ​ដើម្បីប្រឆាំង​ទៅ​នឹង​ការ​បញ្ចេញ​កាបូន​ឌី​អ៊ុក​ស៊ីដ បង្កើត​ឡើងដោយ​មនុស្ស​ពាក់ព័ន្ធ​ទៅ​នឹង​ការព្រមាន​ចំពោះ​ភព​ផែន​ដី។

​ចំណែក​នៅ​ប្រទេស​ហ្វីលីពីនវិញក្រុម​អ្នកគាំទ្រ Star Wars រាប់​រយ​នាក់ បាន​ដើរ​ក្បួន​ជុំវិញស្រុក​ពាណិជ្ជកម្ម​នៃទីក្រុងម៉ានីល ដើម្បីប្រារព្ធ​ទិវាមួយ​ម៉ោង​សម្រាប់​ភព​ផែន​ដីប្រចាំ​ឆ្នាំ​លើក​ទី​១១ និង​ទាក់ទាញ ការចាប់​អារម្ម​ណ៍​លើបញ្ហា​បម្រែបម្រួល​បរិយាកាស។​ នៅ​តំបន់​អាស៊ីអគារកម្ពស់ 101ជាន់​របស់​កោះ​តៃវ៉ាន់ ក៏បាន​បិទ​ភ្លើង​ប្រារព្ធ​ពិធីមួយ​ម៉ោងសម្រាប់​ភព​ដែនដី​នេះផង​ដែរ ជា​ការ​ទាក់ទាញ​អារម្មណ៍​មនុស្ស​លើ​ពិភព​លោក ឲ្យ​ជួយ​ការពារ​ពី​ការប្រែប្រួល​អាកាសធាតុ​។ ជាមួយគ្នា​នោះ​នៅ​ទីក្រុង​ Hong Kong ក៏បាន​បិទ​ភ្លើងអគារ​ស្កា​យ​ឡាញ​ (skyline)​ របស់​ខ្លួនផង​ដែរ​ ដើម្បី​ប្រារព្ធ​ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែន​ដី​។ ​ទន្ទឹម​នឹង​នោះ​ដែរ​ហាង​លក់ទំនិញ​ចំនួន​ 9.928 បាន​បិទ​ភ្លើង​ដើម្បី​ប្រារព្ធ​ទិវា​នេះ និងរួមចំណែក​គាំទ្រ​ការបម្លែង​ថាមពលជាថ្មី។​

​​នៅ​ប្រទេស​ឥណ្ឌា​ទីសក្ការៈ​បូជារំឭក​បុព្វហេតុ​សង្គ្រាម​ហ្គេ​តនៅ​ក្នុងទីក្រុងញូ​ដេលី និង​ស្ថានីយ​រថភ្លើង Chhatrapati Shivaji Terminus ក្នុងទីក្រុងម៉ុម​បៃ ក៏បាន​បិទ​ភ្លើងមួយ​ម៉ោងផង​ដែរ ដើម្បីប្រារព្ធ​ទិវានេះ៕
អត្ថបទ៖ សុខ​មាន