ប្រធាន​សភា​កាតា​ឡាន់​អំពាវនាវ​ឲ្យ​រក្សា​ភាព​ស្ងាត់ស្ងៀម ខណៈ​ក្រុម​អ្នក​តវ៉ា​ប៉ះ​ទង្គិច​ជាមួយនគរបាល​ក្នុង​ទីក្រុង​បា​សេ​ឡូ​ណា​

96

អេស្ប៉ាញ៖ ​នគរបាល​កាតា​ឡាន់​វាយ​ទៅលើ​ក្រុម​អ្នក​តវ៉ា នៅ​កណ្ដាល​ទីក្រុងបា​សេ​ឡូ​ណាកាលពី​រាត្រី​ថ្ងៃ​អាទិត្យ ក្រោយ​ការ​តវ៉ា​កាល​ពី​ពេល​រសៀលប្រឆាំង​ ទៅ​នឹង​ការ​ចាប់​ខ្លួន​អតីត​ប្រធានាធិបតីកាតា​ឡាន់ លោក Carles Puigdemont។​

ប្រធាន​សភាកាតា​ឡាន់ លោក Roger Torrent

​​ក្រុម​អ្នក​តវ៉ា​បាន​រុញ​ធុង​សំរាម​បំ​បុក​របាំងរបស់​នគរបាល ទប់បាតុករ​មិន​ឲ្យ​ឆ្លង​ចូល​ទៅ​រក​គណៈប្រតិភូ​រដ្ឋាភិបាលអេ​ស្ប៉ា​ញ ​នៅ​កណ្ដាល​ទីក្រុងបា​សេ​ឡូ​ណា​។​ សារព័ត៌មានអេ​ស្ប៉ា​ញបាន​រាយការណ៍​ថា​ មនុស្ស​ ៣​នាក់ត្រូវ​បាន​ចាប់ខ្លួន ​និង ៥០​នាក់​ផ្សេងទៀត​រង​របួស​ស្រាល​។​ ​លោក ភូ​ជ​ដេ​ម៉ុ​ន ត្រូវ​បាន​ចាប់ខ្លួន​ដោយ​នគរ​បាលអាល្លឺម៉ង់កាលពីព្រឹក​ម្សិលមិញ ភ្លាមៗ​បន្ទាប់ពី​ឆ្លងព្រំដែនដា​ណឺ​ម៉ាក-អាល្លឺម៉ង់ ខណៈ​លោកធ្វើ​ដំណើរ​​ទៅកាន់ប្រទេស​បែលហ្ស៊ិក។

ក្នុង​សន្ទរកថាមួយ​ផ្សាយ​តាម​ទូរទស្សន៍ ប្រធាន​សភាកាតា​ឡាន់ លោក Roger Torrent បាន​អំពាវនាវដល់​ប្រជាពលរដ្ឋឲ្យ​រក្សា​ភាព​ស្ងាត់ស្ងៀម និងមានការទទួលខុសត្រូវ ព្រមទាំងជំរុញ​ដល់ភាព​គី​ពាក់ព័ន្ធកាតា​ឡាន់​ទាំងអស់ ឲ្យ​មានការរួប​រួម​គ្នា​ជា​ធ្លុង​មួយ​ក្នុង​ការ​ការពារ​សិទ្ធិ​ស៊ីវិល ​និង​សិទ្ធិ​អធិបតេយ្យភាព​៕
អត្ថបទ៖ សុខ​មាន