សភា​ប្រថាប់ត្រា​របស់​កូរ៉េខាងជើង​នឹង​បើក​កិច្ចប្រជុំ​ក្នុង​ខែ​មេសា​មុន​ជំនួប​អន្តរ​កូរ៉េ​

119

កូរ៉េខាងជើង៖ សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើងនិយាយ​ថា សភា​ឧត្ដម​ប្រជាជនកូរ៉េខាងជើងដែល​ត្រូវ​គេ​ស្គាល់​ថា​ ជា​សភាប្រថាប់ត្រា​របស់​រដ្ឋ​ឯកោ​មួយ​នេះ នឹង​ផ្ដើម​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​១១ ខែមេសា​ខាងមុខនេះ ប៉ុន្មាន​សប្ដាហ៍មុន​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​មួយរវាងកូរ៉េខាងជើង និង​កូរ៉េខាងត្បូង។សារព័ត៌មាន​រដ្ឋបាន​និយាយ​ដោយ​មិនបាន​បញ្ជាក់​លម្អិតថា សេចក្ដី​សម្រេច​នេះនឹងបើក​កិច្ចប្រជុំ​ដ៏​កម្រ​មួយ ដែល​នឹង​ក្លាយ​ជា​ជំនួប​លើកដំបូង​បំផុត​នៅ​ឆ្នាំនេះ ត្រូវ​បាន​ធ្វើឡើងដោយគណៈកម្មការ​អចិន្ត្រៃយ៍របស់​សភានៅ​ថ្ងៃ​ទី​១៥ ​ខែ​មីនា​។​ ​សភា​របស់​កូរ៉េខាងជើង​មួយ​នេះ ជា​ធម្មតា​ចាំតែអនុម័តលើ​សេចក្ដី​សម្រេច​នានា សម្រាប់​បញ្ហា​ដូចជា រចនាសម្ព័ន្ធ​គ្រប់គ្រង និងថវិកា​ ដែល​បង្កើត​ឡើងដោយ​គណបក្ស​ពលករ​ដ៏​មានអំណាច​បំផុត ​របស់​រដ្ឋ​មួយ​នេះជា​សមាជិក​ដែលបង្កើតឡើង ​ដោយ​សំឡេង​ភាគច្រើន​នៃ​សភា។ កិច្ចប្រជុំ​កំពូលនោះនឹង​កើតឡើង​មុន​កិច្ចប្រជុំ​ ដែល​អាចកើតមានរវាងប្រធានាធិបតី​អាមេរិក Donald Trump និង​មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un៕
​អត្ថបទ៖ សុខ​មាន