ចិន​នឹង​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង និង​ប្រឹងប្រែង​រក​សន្តិភាព​នៅ​លើ​ឧបទ្វីប​កូរ៉េ​

1520

ចិន៖ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិនបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ ប្រទេស​ចិន​មានបំណង​ផ្សារភ្ជាប់​ទំនាក់ទំនង ជាមួយសាធារណរដ្ឋ​ប្រជាមានិតប្រជាធិបតេយ្យ​កូរ៉េ ឬ DPRK​ និង​ធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ ដើម្បី​បង្កើន​សន្តិភាព​ និង​ស្ថេរ​ភាព​យូរអង្វែងក្នុង​តំបន់ និង​ពិភព​លោក​ទាំងមូល​។

​លោក លូ​កាង អ្នកនាំពាក្យ​បាន​ប្រាប់​អ្នកយកព័ត៌មាន ​អំពី​កិច្ចពិភាក្សា​ស៊ីជម្រៅ​រវាង​លោក ​ស៊ី ​ជីន​ពីង អគ្គលេខាធិការ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន ​និង​ជា​ប្រធានាធិបតី​ចិន​ និង​លោក​ គីម​ ជុង​អ៊ុន ​ប្រធាន​គណបក្ស​ពលករ​កូរ៉េ (WPK) និង​ជា​ប្រធាន​គណៈកម្មការ​កិច្ច​ការ​រដ្ឋ​កូរ៉េខាងជើង​។​ ​លោក លូ បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​របស់​លោក គីម មកកាន់​ប្រទេស​ចិនបង្ហាញ​ថា ប្រទេស​ចិន និង​សាធារណរដ្ឋ​ប្រជាមានិតប្រជាធិបតេយ្យ​កូរ៉េ បាន​ផ្សារភ្ជាប់​ទំនាក់ទំនង​ដ៏​ស្អិត​រ​មួ​តរវាងភាគី​ទាំង​២ ​និង​ប្រទេស​ទាំង​២ ហើយមិត្តភាពរវាង​ចិន និងសាធារណរដ្ឋ​ប្រជាមានិតប្រជាធិបតេយ្យ​កូរ៉េ គឺជាទ្រព្យសម្បត្តិ​ដ៏​មានតម្លៃសម្រាប់​ភាគី​ទាំង​២​។​

​​លោក គីម បាន​ធ្វើដំណើរ​ទស្សនកិច្ច​ក្រៅផ្លូវការ​មួយ ​ទៅកាន់​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​អាទិត្យ​ដល់​ថ្ងៃ​ពុធ​។ ​អំឡុង​ទស្សនកិច្ច​នោះ​ភាគី​ទាំង​២ ​បាន​ផ្លាស់ប្ដូរ​ទស្សនៈ​ស៊ីជម្រៅ​លើ​ស្ថានភាព​អន្តរជាតិ និង​ស្ថានភាព​នៅ​លើ​ឧបទ្វីប​កូរ៉េ​៕
អត្ថបទ៖ សុខ​មាន