រជ្ជទាយាទ​អារ៉ាប៊ីសាអូឌីត​​​ជួប​ពិភាក្សា​​ជាមួយ​​អគ្គលេខាធិការ​ UN ផ្ដោត​លើ​​បញ្ហានៅ​​ស៊ីរី និង​យេមែន​​​

159

អាមេរិក៖ រជ្ជទាយាទ​ ម៉ូហាម៉ាត់ ប៊ីនសាល់ម៉ាន់ របស់​​ប្រទេស​អារ៉ាប៊ីសាអូឌីត ​បាន​ជួប​ជាមួយ​អគ្គលេខាធិការ​​អង្គការ​សហប្រជាជាតិ​លោក​ អង់តូនីញ៉ូ​ ហ្គូ​តេរេស នៅ​ឯ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​អង្គារ​​​កន្លង​ទៅ​។

​ភាគី​ទាំង​២ បាន​ពិភាក្សា​​គ្នា​ផ្ដោត​ទៅ​លើ​​សង្គ្រាម​​នៅ​ក្នុង​​ប្រទេស​ស៊ីរី និង​យេមែន។ ក្រុម​ចម្រុះ​​ដែល​​ដឹក​នាំ​​​ដោយ​​ប្រទេស​អារ៉ាប៊ីសាអូឌីត ​​បាន​ធ្វើ​អន្តរាគមន៍​​នៅ​ក្នុង​ប្រទេស​យេមែន​​ជិត​ខាង​នៅ​ក្នុង​ឆ្នាំ​២០១៥ ដើម្បី​ប្រឆាំង​​នឹង​ពួក​ឧទ្ទាម​​ហ៊ួរទី​​ដែល​ជា​​សម្ព័ន្ធមិត្ត​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ ដែល​បាន​បណ្ដេញ​រដ្ឋាភិបាល​​របស់​លោក​ប្រធានាធិបតី​ អាបេឌី រ៉ាប៊ូម៉ាន់សួរ​ហាឌី ដែល​ទទួល​ស្គាល់​​ដោយ​អន្តរជាតិ​នោះ។ ​ហើយ​​​សង្គ្រាម​​ស៊ីវិល​នេះ​ក៏​បាន​ធ្វើ​ឲ្យ​​មនុស្ស​​ប្រមាណ​ ១ម៉ឺន​នាក់​បាន​បាត់បង់​ជីវិត​​ផង​ដែរ៕​​​

អត្ថបទ៖ មករា