ប្រព័ន្ធ​​ការពារ​ដែន​អាកាស​​ស៊ីរី​បាញ់​ទម្លាក់​មី​ស៊ីល​​​ដែល​​​វាយប្រហារ​ទៅ​លើ​​​មូលដ្ឋាន​ទ័ព​​អាកាស​ក្នុង​ទីក្រុង​ហូម​

13612

ស៊ីរី៖ ទូរទស្សន៍​រដ្ឋ​ស៊ីរី​បាន​រាយការណ៍​​ ចំពោះ​ការ​វាយប្រហារ​​មីស៊ីល​មួយ​​​ទៅ​លើ​ទីក្រុង​ហូម ​​ដែល​​បាន​​កំណត់​គោល​ដៅ​​លើ​មូលដ្ឋាន​ទ័ព​អាកាស​សាយរ៉ាត់​ កាល​ពី​​រាត្រី​ថ្ងៃ​ចន្ទ​ម្សិលមិញ។

​ទូរទស្សន៍​នេះ​ក៏​បាន​រាយការណ៍​​ថា មីស៊ីល​មួយ​នេះ​​ត្រូវ​បាន​បាញ់​ទម្លាក់ ​ដោយ​ប្រព័ន្ធ​ការពារ​​ដែន​អាកាស​​​របស់​ប្រទេស​ស៊ីរី។ ​​ទោះ​បី​ជា​​យ៉ាង​ណា​ក៏​ដោយ​​ទូរទស្សន៍​រដ្ឋ​ស៊ីរី​ មិន​បាន​​រាយការណ៍​​បញ្ជាក់​ឲ្យ​​បាន​ច្បាស់​លាស់​​ថា តើ​នរណា​បាន​បាញ់​ទម្លាក់​​មីស៊ីល​នេះ។ មន្ទីរ​​បញ្ចកោណ​បាន​និយាយ​ថា ​មិន​មាន​សេចក្ដី​រាយការណ៍​​​ណា​មួយ​ នៃ​សកម្មភាព​យោធា​របស់​សហរដ្ឋ​អាមេរិក​ទេ​ បន្ទាប់​ពី​មាន​សេចក្ដី​រាយការណ៍​​មួយ​ចំនួន ​ពី​ទូរទស្សន៍​រដ្ឋ​ស៊ីរី​នោះ៕

អត្ថបទ៖ រិទ្ធី