ភ្លៀង​ធ្លាក់​ខ្លាំង​បណ្ដាល​ឲ្យ​​កើត​មាន​​ទឹក​ជំនន់​ និង​​បំណាក់​ដី​​​នៅ​លើ​កោះ​ហាវ៉ៃ​សហរដ្ឋ​អាមេរិក​

89

អាមេរិក៖ ភ្លៀង​ធ្លាក់​ខ្លាំង​បណ្ដាល​ឲ្យ​​តាម​ដង​ផ្លូវ​​ត្រូវ​​ទឹក​លិច​​ជា​ច្រើន​​កន្លែង​ ហើយ​សេចក្ដី​រាយការណ៍​​ជា​ច្រើន​​​បាន​ប្រាប់​អំពី​បំណាក់​ដី​នានា​ កើត​ឡើង​នៅ​តំបន់​ជនបទ​​កូអៃ​​​លើ​កោះ​ហាវ៉ៃ​ ចាប់​តាំង​ពី​ថ្ងៃ​​សៅរ៍ ទី១៤ ខែ​មេសា​មក​។

​វីដេអូ​មួយ​ចំនួន​​បង្ហោះ​​ដោយ​ឆ្មាំ​ល្បាត​​ឆ្នេរ​សហរដ្ឋ​អាមេរិក​ បាន​បង្ហាញ​​រូប​ភាព​​ថត​ពី​លើ​​អាកាស​​​ឲ្យ​ឃើញ​ពី​ផ្លូវ​​ជា​ច្រើន​​ត្រូវ​បាន​ទឹក​លិច និង​តំបន់​ជាច្រើន​នៅ​តាម​​ឆ្នេរ​កូអៃ​​រង​ការ​បំផ្លាញ។ ​យោង​តាម​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​ព័ត៌មាន​​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ​លោក ដាវីត អីត ​អភិបាល​រដ្ឋ​កោះ​ហាវ៉ៃ​​បាន​ប្រកាស​​អាសន្ន​ ដល់​អ្នក​រស់​នៅ​​តាម​តំបន់​កើត​ហេតុ។ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ក្នុង​តំបន់​រាយការណ៍​ថា សេវា​កម្ម​សង្គ្រោះ​បន្ទាន់​បាន​សង្គ្រោះ និង​ជម្លៀស​​មនុស្ស​ចេញ​ពី​កន្លែង​កើត​ហេតុ​​តាំង​ពី​ថ្ងៃ​សៅរ៍​​មក​ម្ល៉េះ៕​​

អត្ថបទ៖ រិទ្ធី