អគ្គលេខាធិការ​អង្គការ​ណា​តូ​​ជួប​ជាមួយ​​ប្រធានាធិបតី​ទួរគី​​ក្នុង​ទីក្រុង​អង់ការ៉ា​

99

ទួរគី៖ លោក Jens Stoltenberg អគ្គលេខាធិការ​អង្គការ​ណា​តូ​​ បាន​ជួប​ជាមួយ​​​ប្រធានាធិបតី​​ទួរគី​លោក Tayyip Erdogan នៅ​ក្នុង​ក្រុង​អង់ការ៉ា​​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។

​ក្នុង​ពេល​ជំនួប​​ដំបូង​ក្នុង​ថ្ងៃ​នោះ​លោក Jens Stoltenberg បាន​និយាយ​ការពារ​គាំទ្រ ​ដល់​ការ​​វាយប្រហារ​ដោយ​មីស៊ីល​មួយ​ចំនួន​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក ​ទៅ​លើ​ប្រទេស​ស៊ីរី​កាល​ពី​​ចុង​សប្ដាហ៍​កន្លង​ទៅ​។ ​ក្នុង​ការ​ថ្លែង​នៅ​ឯ​សន្និសីទ​​សារព័ត៌មាន​​រួម​មួយ​​ ជា​មួយ​រដ្ឋមន្ត្រី​ការបរទេស​ទួរគី លោក Jens Stoltenberg បាន​លើក​ឡើង​ថា ការ​រារាំង​ទប់​ស្កាត់​​ម្ដង​ហើយ​ម្ដង​ទៀត​​របស់​រុស្ស៊ី នូវ​ការ​អំពាវនាវ​​​របស់​អង្គការ​សហប្រជាជាតិ ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​​ទៅ​លើ​រឿង​វាយប្រហារ​​​ដោយ​ឧស្ម័ន​ពុល​ ដែល​មាន​ការ​សង្ស័យ​​នៅ​ក្នុង​ក្រុង​ឌូម៉ា ​​​បាន​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក, បារាំង​ និង​អង់គ្លេស​​គ្មាន​ជម្រើស​​ផ្សេង​។ លោក Jens Stoltenberg ដែល​កំពុង​​បំពេញ​ទស្សនកិច្ច​​​​រយៈ​ពេល ២​ថ្ងៃ​​ក្នុង​ប្រទេស​នេះ​ ក៏​បាន​ជួប​ជាមួយ​លោក នូរេតទីន កានីកលី រដ្ឋមន្ត្រី​ការពារ​​ជាតិ​​ទួរគី​​​ផង​ដែរ៕​​​

អត្ថបទ៖ រិទ្ធី