ពលរដ្ឋ​អត់ឃ្លាន​នៅ​ទីក្រុង​ឌូ​ម៉ា​ប្រជ្រៀត​ដណ្ដើម​នំប៉័ង​គ្នា​ ខណៈ​មាន​ដំណើរ​ទស្សនកិច្ច​ពី​មន្ត្រី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រៀប​ចំ​ឡើង​ដោយ​រដ្ឋាភិបាល​

79

ស៊ីរី៖ ​នៅ​លើ​ដំណើរ​ទស្សនកិច្ច​ប្រព័ន្ធ​ផ្សព្វផ្សាយ​ រៀបចំឡើង​ដោយ​រដ្ឋាភិបាលទៅកាន់ទីក្រុងឌូ​ម៉ា​កាលពី​ថ្ងៃ​ច័ន្ទ ប្រជាពលរដ្ឋបាន​ប្រជ្រៀត​ដណ្ដើម​នំប៉័ង​គ្នា ពីរ​ថ្ងៃ​បន្ទាប់ពី​ក្រុម​ឧទ្ទាម​ចុងក្រោយត្រូវ​បាន​ជម្លៀស​ចេញពី​ទីក្រុង​នេះ។ ​​ទីក្រុង​ឌូ​ម៉ាធ្លាប់​បាន​ផ្ដល់​អាហារ​ស្រស់ៗ ដល់ពលរដ្ឋរដ្ឋធានី​ដា​ម៉ាស​របស់ប្រទេស​នេះ ប៉ុន្តែបច្ចុប្បន្ន​ប្រជា​ពលរដ្ឋ​ដែល​កំពុង​អត់ឃ្លាន បាន​តម្រង់​ជួរ​គ្នា​យក​នំប៉័ង​ពី​រថយន្ត​ដឹកទំនិញ។ ​មាន​រយៈពេល​ជាង​មួយ​សប្ដាហ៍រហូតមកដល់​ពេលនេះ​ ទង់ជាតិរដ្ឋាភិបាល​ស៊ី​រី​បានបក់​នៅ​លើ​ទីក្រុង​ឌូ​ម៉ា​ ដែល​ជា​ទីក្រុង​ធំ​បំផុត​ក្នុង​តំបន់​កសិកម្ម​ហ្គោ​តា​ខាងកើត​ ជិត​រដ្ឋធានីដា​ម៉ាស​ចាប់​តាំង​ពី​ពួក​ឧទ្ទាម​ប្រគល់​ខ្លួន​ឲ្យ​រដ្ឋាភិបាល ក្រោយ​ការ​ហ៊ុមព័ទ្ធ​រយៈពេល ៥​ឆ្នាំ។ ​ពួកគេបាន​និយាយ​ថា ការ​ចោទ​ប្រកាន់​ថា ​បាន​វាយប្រហារ​ប្រើអាវុធ​គីមី​ដោយ លោក ប្រធានាធិបតីស៊ី​រី បា​សា​អាល់ អាសាត ដែលជំរុញ​ឲ្យមានការ​វាយប្រហារ​តាមអាកាស ​ពី​ប្រទេស​លោក​ខាង​លិច​កាលពី​ថ្ងៃ​សៅរ៍ បាន​បង្ខំ​ឲ្យ​ពួកគេ​បោះបង់ចោល បើ​ទោះជា​លោក អាសាត និយាយ​ថា មិន​មាន​ការ​វាយ​ប្រហារ​បែបនេះ​ក៏ដោយ។

​ដំណើរ​ទស្សនកិច្ច​របស់​អ្នកសារព័ត៌មាន​ទៅកាន់​ទីក្រុង​ឌូ​ម៉ា ​ដែល​ត្រូវ​បាន​រៀបចំ​ឡើងដោយ​រដ្ឋាភិបាល បាន​បង្ហាញ​ពីកង​កម្លាំង​នគរបាល​ស៊ី​រី ​និង​រថយន្ត​របស់​នគរ​បាលយោធារុស្ស៊ី​ នៅ​តាម​ដង​ផ្លូវ​នានា​នៃ​ទីក្រុង​នេះ៕
អត្ថបទ៖ សុខ​មាន