រមណីយដ្ឋាន​ទឹក​ជួរ​កាំ​ពី នៅតែ​ឈរ​លំដាប់​លេខ​១ មាន​ភាព​ទាក់ទាញ​ទេសចរ​ជាងគេ​

317

ក្រចេះ ៖ ​​ ខេត្តក្រចេះ ក៏​ជា​ខេត្ត​ទិសដៅ​ទេសចរ​មួយ​ដែរ​ក្នុងប្រទេស​កម្ពុជា​ ក្នុងឱកាស​នៃ​ការ ឈប់សម្រាក​ កម្សាន្ត​អបអរ​ឆ្នាំ​ថ្មី ដោយសារ​ខេត្ត​នេះ មាន​តំបន់​កម្សាន្ត​ច្រើន ​ទាំង​ធម្មជាតិ និង​កែច្នៃ ហើយ​ចំនួន​ភ្ញៀវ ​ទៅ​សម្រាក​កម្សាន្ត​ក្នុង​ខេត្ត​នេះ ​ក៏​មាន​ការ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ផងដែរ​។

ខេត្តក្រចេះ ជា​ខេត្ត​មួយ​ឋិត​នៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា ​ដែលមាន​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍ ​ដោយមាន រមណីយដ្ឋាន​ស្រស់ ស្អាត​ជាច្រើន​កន្លែង ប្រកបដោយ​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ហើយ​ជា​រៀងរាល់ឆ្នាំ ខេត្ត​នេះ​បាន​ទទួល​កំណើន​ទេសចរ​ជានិច្ច​។ រមណីយដ្ឋាន​ទឹក​ជួរ​កាំ​ពី នៅតែ​ឈរ​លំដាប់​លេខ​១ ​មាន​ភាព​ទាក់ទាញ ​ទេសចរ​ជាងគេ ក្នុងចំណោម​រមណីយដ្ឋាន​ជាច្រើន​របស់​ខេត្ត​នេះ​។

លោក ប្រាក់ វិ​កុល មន្ត្រី​មន្ទីរ​ទេសចរណ៍ បាន​ប្រាប់​ឲ្យ​ដឹងថា ​ដោយ​រមណីយដ្ឋាន​ទឹក​ជួរ​កាំ​ពី​ជា​រមណីយដ្ឋាន​ធម្ម ជាតិ បាន​ទាក់ទាញ​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ ឲ្យ​ទៅលេង​កម្សាន្ត ក្នុង​រយៈពេល​បី​ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នេះ មានការ​ កើនឡើង​ជាង​ឆ្នាំមុនៗ​។​

ដោយឡែក​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​វិញ បានកើត​ឡើង​៣​ករណី​ នៅ​ផ្លូវ​លេខ​៧ ​និង​ផ្លូវ​៣៧១ បណ្តាល​ឲ្យ​មនុស្ស ១​នាក់​ស្លាប់ ​៤​នាក់​រងរបួស​។ ​ស្ថានភាព​ផ្លូវទឹក និង​សន្តិសុខ ​មាន​សភាព​ធម្មតា ។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក វរសេនីយ៍ទោ ណាប់ ទិ​ដ្ឋា នាយរង​ការិយាល័យ​ចរាចរណ៍ នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តក្រចេះ​។

ខេត្តក្រចេះ មាន​រមណីយដ្ឋាន​ទេសចរណ៍ ចំនួន​១៦​កន្លែង មាន​រមណីយដ្ឋាន​ធម្មជាតិ​វប្បធម៌​-​ប្រវត្តិសាស្ត្រ វប្បធម៌ -​ធម្មជាតិ ​និង​រមណីយដ្ឋាន​កែច្នៃ ១​កន្លែង​។​ ក្នុងនោះ​ មាន​រមណីយដ្ឋាន​វិហារ​ សសរ​១០០ ​និង​វិហារ​គោក ភ្នំ​សំបុក វិហារ​បុរាណ​រកា​កណ្ដាល ភ្នំ​សុពណ៌​កាឡី ​ប្រាសាទប្រាំ ​កាំ​ពី​លេង​ទឹក ​អន្លង់​ផ្សោត​កាំ​ពី កោះ​យ៉ៃ (​កោះ​ព្រហ្មចារី​យ​) ​កោះ សុ​ក្រម ព្រៃ​គគី​ភ្នំ​ព្រះ​ ព្រែក​ជ្រៃ​ម៉ាំង ឆ្នេរ​ខ្សាច់​រកា​កណ្ដាល​ តា​ព្រហ្ម ​ទេសចរណ៍​សហគមន៍​កោះ​ទ្រង់ ​ទេសចរណ៍ សហ គម​ន៍​កោះ​ផ្ដៅ និង​សួន​ស្នេហ៍​ថ្មបាំង៕