សមាជិក​សភា​ហ្វី​លី​ពីន Pacquiao ប្រកាស​ចូល​សង្វៀន​នឹង​ដណ្ដើម​ខ្សែក្រវាត់ WBA ពី Matthysse

7612

ប្រដាល់៖ ​បុគ្គល​ល្បីល្បាញ​របស់​ហ្វី​លី​ពីន​ និង​ជា​សមាជិកសភា Manny Pacquaio បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ​នេះ​ថា រូបគេ​នៅតែ​ចិញ្ចឹម​ចិត្ត​មិន​បោះបង់​ការប្រកួត​ឡើយ ​ដោយមាន​ក្តី​ប្រាថ្នា​ធ្វើការ​ហ្វឹកហាត់​យូរ​ឆ្នាំ​ទៅ​មុខ​ទៀត​ជាមួយ​នឹង​គ្រូ Freddie Roach ខណៈ​ខ្លួន​ត្រូវ​រៀបចំ​ការ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អា​ហ្ស​ង់​ទិន Lucas Matthysse ក្នុង​ការ​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក។​​​ថ្លែង​ក្នុង​សន្និសីទ​អ្នក​ប្រដា​ល់​វ័យ ៣៩​ឆ្នាំ Pacquiao ថ្លែង​ឲ្យ​ដឹង​ថា ដំបូង​លោក​សុំ​បកស្រាយ​អំពី​រឿង​ដែល​លេច​លឺ​ អំពី​ការចែក​ផ្លូវ​រវាង​លោក​នឹង Freddie Roach គឺ​គ្មាន​អ្វី​ជា​ការ​ពិត​ទេ លោក​បាន​ហ្វឹក​ហាត់​ជាង ១៥​ឆ្នាំ​ហើយ ខណៈ​កំពុងតែ​ហ្វឹកហាត់​ត្រៀម​ការប្រកួត​ចំពោះ​មុខ​ថែមទៀត​។​ ​គួរ​បញ្ជាក់​ថា ​សម្រាប់​ការប្រកួត​រវាង Pac-man និង Lucas Matthysse ត្រូវ​ធ្វើ​ឡើង​នៅ​សង្វៀន Axiata Arena ស្ថិត​ក្នុង​ទីក្រុង​កូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា​ឆ្នាំ ២០១៨ នេះ។​ ​ក្រៅពី​ជំនួប​នឹង Lucas Matthysse ហើយ​សមាជិកសភា​ហ្វី​លី​ពីន​រូប​នេះ ​ក៏​ចង់​ជួប​ជាមួយ​អ្នក​ប្រដាល់​អ៊ុយ​ក្រែ​ន Lamachenko ផង​ដែរ​ ប៉ុន្តែ​ប្រកួត​នៅ​ទីក្រុង​ម៉ានីល៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ