វិស័យ​សេវាកម្ម​បន្ត​កំណើន​៧​ភាគរយ​សម្រាប់​ឆ្នាំ​ ២០១៨-២០១៩

76

 

ភ្នំពេញ ៖ ​ វិស័យ​សេវាកម្ម​ នឹង​បន្ត​កំណើន​ល្អប្រសើរ ​ក្នុង​រង្វង់​៧​ភាគរយ​សម្រាប់​ឆ្នាំនេះ​ និង​ឆ្នាំ​២០១៩​ ខាងមុខ ​។ នេះ​បើ​យោង​តាម​ការ​ព្យាករណ៍រ​បស់​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​។

យោង​តាម​ឯកសារ​សមិទ្ធកម្ម និង​ទស្សនវិស័យ​របស់​អគ្គ​នាយកដ្ឋាន​គោលនយោបាយ ​នៃ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ បាន​បង្ហាញ​ឲ្យ​ដឹងថា ​វិស័យ​សេវាកម្ម​ត្រូវ​បាន​ព្យាករណ៍​ថា ​ទោះជា​សម្រេច​បាន​កំណើន​ល្អប្រសើរ​ក្តី ​ក៏​វិស័យនេះ ​នឹងមាន​ការ​ថមថយ​បន្តិចបន្តួច ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៧ ដែល​ស្ថិត​ក្នុង​រង្វង់​តម្លៃ​ប៉ាន់ស្មាន​​ប្រមាណ​៧,%​

នៅក្នុង​ផ្នែក​សេវាកម្ម វិស័យ​សំខាន់ៗ​ទាំង​៣​រួមមាន​ វិស័យ​ទេសចរណ៍ ​ការលក់ដុំ​-​លក់រាយ ការ​ដឹក​ជញ្ជូន និង​ទូរគមនាគមន៍ រួមជាមួយ​វិស័យ​អចលនទ្រព្យ ​ត្រូវ​បាន​រំពឹង​ទុក​នៃ​កំណើន​ល្អប្រសើរ ក្នុង​នោះ​វិស័យ​ទេសចរណ៍​នឹង​បន្ត​ងើបឡើង ​ក្នុង​អត្រាកំណើន​៤,% ​នៅក្នុង​ឆ្នាំ​២០១៨ នឹង​បន្ត​ងើបឡើង​កាន់​ល្អ​ក្នុង​រង្វង់​៤,%​ក្នុង​ឆ្នាំ​២០១៩ បាន​កើនឡើង​ ដោយសារ​កំណើន​ខ្ពស់​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ​ជាពិសេស​ទេសចរ​នៅក្នុង​តំបន់​អាស៊ី ​រួមជាមួយ​ការខិតខំ​ប្រឹងប្រែង​រប​ស់​រាជ​រដ្ឋា​ភិបាល​។ ការលើក​ទឹក​ទឹកចិត្ត​ជំរុញ​ឲ្យ​មាន​ការ​បើក​ជើង​ហោះហើរ​ត្រង់ ​និង​ការ​ដាក់ចេញ​នូវ​គោលនយោបាយ​នានា​។

តែ​ទោះជា​យ៉ាងណា ការធ្វើ​ពិពិធ​កម្ម​ផលិតផល និង​គោលដៅ​ទេសចរណ៍ ព្រមទាំង​ការទាក់ទាញ​ភ្ញៀវ នៅតែ​ជា​ការ​ចាំបាច់​និង​បន្ទាន់ ដើម្បី​សំដៅ​ធានា​ចិរភាព​កំណើន​នៃ​វិស័យនេះ ​ក្នុង​ការបន្ត​តួនាទី​ជា​ជន្ទល់​សំខាន់​មួយ​ សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​។

ឯកសារ​ដដែល​បាន​បន្តថា ចំណែក​វិស័យ​លក់ដុំ រាយ​ត្រូវបាន​ព្យាករណ៍​ថា ​នឹង​មាន​កំណើន​រឹងមាំ​ក្នុង​អត្រា​៧,% ក្នុង​ឆ្នាំ​២០១៨ និង​៧,%​នៅក្នុង​ឆ្នាំ​២០១៩ ​ដែល​កំណើន​នេះ នឹង​ឡើង​ខ្ពស់​ជាង​ឆ្នាំ​២០១៧​ដែល​មាន​ត្រឹម​៦,%​។​ ជាក់ស្តែង​នៅក្នុង​រយៈពេល​ប៉ុន្មាន​មកនេះ ​ការប្រើប្រាស់​ទំនិញ​ក្នុងស្រុក​ត្រូវ​បាន​វាយតម្លៃថា ​មាន​សន្ទុះ​ខ្លាំង ហើយ​និន្នាការ​នេះ ​នឹង​នៅ​បន្ត​ទៅមុខទៀត ​ព្រោះ​បច្ចុប្បន្ន​ប្រជាជន​មាន​ប្រាក់ចំណូល​មធ្យម​បាន​កើនឡើង​ ដែល​បាន​ផ្លាស់ប្ដូរ​ឥរិយាបថ​ ​នៃ​ការចាយវាយ​មាន​ច្រើនជាង​មុន​។

ដោយឡែក​វិស័យ​អចលនទ្រព្យ​ត្រូវ​បាន​រំពឹងថា ​នឹង​នៅ​បន្ត​មាន​កំណើន​រឹងមាំ​ ក្នុង​រង្វង់​៨,% ក្នុង​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ គឺ​មាន​ការធ្លាក់ចុះ​បន្តិចបន្តួច​បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៧​។ ​ចំណែក​វិស័យ​ការ​ដឹកជញ្ជូន​និង​ទូរគមនាគមន៍​ក៏​ត្រូវបាន​រំពឹងថា ​នឹង​នៅ​បន្ត​មាន​កំណើន​រឹងមាំ​ក្នុង​រង្វង់​៧,%​ក្នុង​ឆ្នាំ​២០១៨ និង​៧,%​នៅក្នុង​ឆ្នាំ​២០១៩ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៧ ដែល​ស្ថិត​ក្នុង​អត្រា​កំណើន​៩,%​។ ​ចំណែក​វិស័យ​ដឹកជញ្ជូន​នឹង​បន្ត​កំណើន​ ហើយ​កំណើន​នៃ​វិស័យនេះ​ នឹងត្រូវ​ជំរុញ​ដោយ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ​ការបើកផ្លូវ​រថភ្លើង​ថ្មី (​ភ្នំពេញ​-​ប៉ោយប៉ែត​) ការពង្រីក​ព្រលាន​យន្តហោះ និង​កំពង់​ដែរ​នានា ព្រមទាំង​ការធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ប្រព័ន្ធ​ឡូ​ជី​ស្ទឹ​ក​ ដែល​នឹង​ជួយ​ប៉ះប៉ូវ​ដល់​កំណើន​យឺត នៃ​ការនាំចេញ​ផលិតផល​នានា​ផងដែរ​៕