មនុស្ស​ម្នាក់​ស្លាប់ និង​ ២​នាក់​រង​របួស​ក្នុង​ការ​វាយប្រហារ​​ដោយ​បំផ្ទុះ​​រថយន្ត​​​​​នៅ​ភាគ​ខាង​កើត​​​ទីក្រុង​ប៊េងហ្គាស៊ី​​

90

លីប៊ី៖ ក្រុម​មន្ត្រី​កង​ទ័ព និង​កង​សន្តិសុខ​បាន​និយាយ​ថា ការ​វាយប្រហារ​​ដោយ​បំផ្ទុះ​រថយន្ត​អត្តឃាត​ ​លើ​ក្បួន​រថយន្ត​មេបញ្ជាការ​​កង​ទ័ព​លីប៊ី ​​នៅ​ភាគ​ខាង​កើត​​ទីក្រុង​​ប៊េងហ្គាស៊ី​​កាល​ពី​ថ្ងៃ​ពុធ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​បាត់បង់​ជីវិត និង​យ៉ាង​ហោច​ណាស់​​ ២​នាក់​ផ្សេង​ទៀត​​រង​របួស​ បើ​ទោះ​បី​​ខ្លួន​គាត់​ផ្ទាល់​បាន​​រស់​​ជីវិត​ក៏​ដោយ។

លោក អាប់ដែល រ៉ាហ្សេក ណាធូរី កំពុង​ធ្វើ​ដំណើរ​ចេញ​ពី​ទីក្រុង​ប៊េងហ្គាស៊ី ឆ្ពោះ​ទៅ​កាន់​​មូលដ្ឋាន​​របស់​លោក​​នៅ​តំបន់​​អាល់ម៉ាច ជា​ក្រុង​ភាគ​ខាង​កើត​​តូច​មួយ​​ត្រូវ​​រង​ការវាយប្រហារ​​ ស្ថិត​ចម្ងាយ​​ប្រហែល ២០គីឡូ​​ម៉ែត្រ​ក្រៅ​ទីក្រុង​ប៊េងហ្គាស៊ី។ ​នៅ​ក្នុង​វីដេអូ​​ដែល​ការិយាល័យ​​របស់​លោក​បាន​និយាយ​ថា ត្រូវ​បាន​ថត​​ទុក​ បន្ទាប់​ពី​​លោក​បាន​​ត្រឡប់​ទៅ​កាន់​មូលដ្ឋាន​របស់​ខ្លួន​​ លោក ណាធូរី ​បាន​និយាយ​ថា ​ផែន​ការ​ធ្វើ​ឃាត​រូប​លោក​ទទួល​បរាជ័យ។ ប្រភព​​បារាំង​មួយ​​បាន​និយាយ​​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា លោក​ ណាធូរី នាយ​សេនាធិការ​កង​ទ័ព​​ដែល​ដឹកនាំ​​ដោយ​លោក ខាលីហ្វា ហាហ្វតា ដែល​កំពុង​​ទទួល​ការ​ព្យាបាល​​​​នៅ​ទីក្រុង​​ប៉ារីស​ ដោយ​ធ្លាប់​ត្រូវ​បញ្ជាក់​ពី​របាយការណ៍​​មុន​ៗ ​​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ព័ត៌មាន​​លីប៊ី និង​ក្រុម​មន្ត្រី​លីប៊ី៕​

អត្ថបទ៖ រិទ្ធី