គ្រាប់​ទី​42 របស់ Ronaldo សង្គ្រោះ Real Madrid ស្មើ​ក្នុង​ផ្ទះ​ខ្លួនឯង​ពេល​ទទួល Athletic Bilbao

1439

បាល់ទាត់៖ ​គ្រាប់​ទី42 ក្នុង​រដូវ​កាល​នេះ​របស់ Cristiano Ronaldo បាន​សង្គ្រោះ Real Madrid មិន​អោយ​ចាញ់​ក្នុង​ផ្ទះ​ខ្លួនឯង​យប់​ម៉ិ​ញ​នេះ​ ពេល​ទទួល​ភ្ញៀវ Athletic Bilbao សប្ដាហ៍​ទី​33 ក្រប​ខណ្ឌ​អេ​ស្ប៉ា​ញ La Liga​។

​​Inaki Williams ជា​អ្នក​នាំ​ក្រុម​ភ្ញៀវ Bilbao នាំមុខ​នៅ Santiago Bernabeu តាំងពី​នាទី​ទី14​។ ​​Bilbao បាន​រក្សា​ការ​នាំ​មុខ​ស្ទើរតែ​ចប់​ការប្រកួត​ទៅ​ហើយ តែ Cristiano Ronaldo ដែល​មុន​នេះ​តែ​ត​បុក​របារ​ទី​ម្ដង​រួច​មក​ហើយ​នោះ ជា​អ្នក​តាម​ស្មើ​អោយ Real Madrid នៅ​នាទី​ទី87 ដែល​ជា​គ្រាប់​ទី42 រដូវ​កាល​នេះ​គ្រប់​ក្រប​ខណ្ឌ​។ ​លទ្ធផល​នេះ​ធ្វើ​អោយ Real Madrid បន្ត​ឈរ​លេខ​3 ក្នុង​តារាង​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Barcelona 15ពិន្ទុ និង​តាម​ពីក្រោយ Atletico Madrid 3ពិន្ទុ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ