Facebook នឹង​ផ្លាស់ប្ដូរ​លក្ខខណ្ឌ​របស់​​អ្នក​ប្រើប្រាស់​ដោយ​កំណត់​ពី​ប្រសិទ្ធភាព​នៃ​ច្បាប់ឯកជន​របស់​សហភាព​អឺរ៉ុប​

7934

អាមេរិក៖ ​បើ​សិនច្បាប់សហភាព​អឺរ៉ុបដែល​រឹត​បន្តឹង​ នូវ​អ្វី​ដែល​ក្រុមហ៊ុន​នានាអាច​ធ្វើ​បានជា​មួយ​ទិន្នន័យអន​ឡាញ របស់​មនុស្សបាន​ចូល​ជា​ធរមាននៅ​ថ្ងៃស្អែក អ្នកប្រើប្រាស់បណ្ដាញ​សង្គម​របស់ក្រុមហ៊ុន Facebook Inc ជិត ១,៩​ពាន់​លាន​នាក់នៅ​ជុំវិញពិភពលោក នឹង​ត្រូវ​បានការ​ពារ​ដោយច្បាប់​នោះ។

បណ្ដាញ​សង្គម​អន​ឡាញមួយ​នេះកំពុង​ធ្វើ​ការ​ផ្លាស់ប្ដូរជាច្រើន ដែលធានា​ថា​ចំនួន​នេះនឹង​ចុះថយ​ខ្លាំង​ជាង​មុន​។​ ​សមាជិកក្រុមហ៊ុន Facebook នៅ​ក្រៅ​សហរដ្ឋអាមេរិក ​និង​កាណាដា​ថា ​មិន​ចំពោះ​ថា​ស្គាល់ក្រុមហ៊ុន​ ឬ​អត់​នោះទេ បច្ចុប្បន្ន​ត្រូវ​បាន​គ្រប់គ្រង​ដោយ​លក្ខខណ្ឌ​ផ្ដល់​សេវាកម្ម​ ដែល​បាន​ព្រមព្រៀង​ជាមួយ​ទីស្នាក់ការ​កណ្ដាល​អន្តរ​ជាតិ ​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​អៀរ​ឡង់​។​ ​នៅ​ខែ​ក្រោយនេះក្រុមហ៊ុន Facebook គ្រោងនឹង​ធ្វើ​ករណី​នេះ សម្រាប់​តែ​អ្នក​ប្រើប្រាស់នៅ​សហភាព​អឺរ៉ុប​តែប៉ុណ្ណោះ មានន័យថាសមាជិក​ ១,៥​ពាន់​លាន​នាក់ក្នុងតំបន់​អាហ្វ្រិក, អាស៊ី, អូស្ត្រាលី និង​អាមេរិក​ឡាទីន​ នឹង​មិន​ស្ថិត​នៅ​ក្រោមនិយតកម្ម​ការពារ​ទិន្នន័យ​ទូទៅ ​របស់​សហភាព​អឺរ៉ុប​ហៅ​កាត់​ថា (GDPR) ដែល​នឹង​ចូល​ជា​ធរមាននៅ​ថ្ងៃ​ទី​២៥​ ខែ​ឧសភាឡើយ៕
អត្ថបទ៖ សុខ​មាន