Rafael Nadal ប្រើ​ពេល​ខ្លី​ដើម្បី​ឡើង​ជុំ​ទី​៣ Monte Carlo Masters ខណៈ Djokovic និង Nishikori សុទ្ធតែ​ឈ្នះ​

89
កីឡាករ Rafael Nadal

តេន្នីស៖ ​កីឡាករ​លំដាប់​លេខ​មួយ​ពិភពលោក Rafael Nadal ប្រើ​ពេល 1ម៉ោង 19នាទី​ប៉ុណ្ណោះ​ដើម្បី​ឡើង​ជុំ​ទី​៣ ​កម្មវិធី Monte Carlo Masters ដោយ​យកឈ្នះ​កីឡាករ​ស្លូ​វេ​នៀ Aljas Bedene​។

​កីឡាករ​ Novak Djokovic

​​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ​បាន​យកឈ្នះ​ក្នុង​លទ្ធផល 6-1, 6-3 ក្នុង​ដំណើរ​ស្វែង​រក​ពាន Monte Carlo Masters លើក​ទី11 ក្នុង​អាជីព​។ ជុំ​បន្ត​គេ​នឹង​ត្រូវ​ជួប​ជាមួយ​កីឡាករ​រុស្ស៊ី Karen Khachanov បន្ទាប់ពី​កីឡាករ​វ័យ 21ឆ្នាំ​រូប​នេះ​យកឈ្នះ​កីឡាករ​បារាំង Gilles Simon​។​ ​ងាក​មក​ការប្រកួត​របស់​កីឡាករ​ស៊ែ​ប Novak Djokovic វិញ ក៏បាន​បន្ត​ដំណើរ​ទៅ​ជុំ​បន្ត​ដែរ តែ​ត្រូវ​ធ្វើការ​ធ្ងន់​ទំរាំ​យកឈ្នះ​កីឡាករ​ក្រូ​អាត Borna Coric 7-6(7-2) និង 7-5​។

កីឡាករ​ជប៉ុន Kei Nishikori

​​អតីត​ជើងឯក​នៅ​ទី​នេះ​ឆ្នាំ2013 និង2015 រូប​នេះ​ត្រូវ​ចំណាយ​ពេល 2ម៉ោង 16នាទី​ឯណោះ​ដើម្បី​យកឈ្នះ​ការប្រកួត​នេះ និង​ឡើង​ជុំ​បន្ត​ទៀត​ជួប​ជាមួយ​កីឡាករ​អូទ្រីស Dominic Thiem​។ ​ចំណែក​កីឡាករ​ជប៉ុន Kei Nishikori ក៏​បន្ត​ឡើង​ជុំ​ទី​បី​ដែរ​ក្រោយ​ឈ្នះ​កីឡាករ​រុស្ស៊ី Daniil Medvedev 7-5, 6-2 ចំណាយ​ពេល 101នាទីបន្ត​ជួប​ជាមួយ​កីឡាករ​អូទ្រីស Andres Seppi៕
​អត្ថបទ​៖​នាង សុភា​វុ​ធ