អ្នកវិនិយោគ​មកពី​ប្រទេស​ចំនួន​៥ មក​ស្វែងយល់​ពី​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​កម្ពុជា ចិន​

876

ភ្នំពេញ៖ ក្រុម​អ្នកវិនិយោគ​មកពី​ប្រទេស និង​ទីក្រុង​ធំៗ​ចំនួន​៥ រួមមាន​កម្ពុជា ចិន សឹង្ហ​បុរី ម៉ាឡេស៊ី ហុងកុង បានមក​ស្វែងយល់​ពី​គម្រោង​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ កម្ពុជា ចិន​, រៀបចំ​ដោយ Nanyang Technological University Singapore ហៅ​កាត់ N T U សហការ​ជាមួយ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី រយៈពេល​៥​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ​។​

លោកស្រី​Sun Xia ជា​អ្នកដឹកនាំ​ក្រុម​វិនិយោគ​ចិន មក​ស្វែងយល់​ពី​គម្រោង​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ​របស់​កម្ពុជា ចិន បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃទី​១៨ មេសា ២០១៨ កន្លងមក​ថា ក្រុម​របស់​លោកស្រី គឺ​មកពី​សាកលវិទ្យាល័យ ណាន់​យ៉ាន នៅ​ប្រទេស​សឹង្ហ​បុរី ដោយបាន​ចងក្រង​ជា​សមាគម​Nanyang International Club​ដែល​ក្លឹប​នេះ មាន​គម្រោង​ស្វែងយល់​ពី​បណ្តា​ប្រទេស ស្ថិតក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែលជា​ប្រទេស​ស្ថិតក្នុង​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ​របស់​ប្រទេស​ចិន ហើយ​ប្រទេស​កម្ពុជា ជា​ប្រទេសមួយ​ដែល​សំខាន់​ក្នុងចំណោម​ប្រទេស​នានា ដែល​ក្លឹប​របស់​លោកស្រី​ចង់​មក​ស្វែងយល់​បន្ថែម​។​

​ ​លោកស្រី​បន្តថា សម្រាប់​ថ្ងៃនេះ សមាជិក​ក្លឹប​បានមក​ផ្លាស់ប្តូរ​បទពិសោធន៍ ចំនេះដឹង ជាមួយ​អ្នកវិនិយោគ​ធំៗ​ក្នុងប្រទេស​កម្ពុជា​ផ្ទាល់ ដោយ​សង្ឃឹមថា​នាពេល​ឆាប់ៗ​នេះ​ក្រុម​អ្នកវិនិយោគ​របស់លោក​ស្រី នឹង​ផ្តោត​ការវិនិយោគ​ទៅលើ​វិស័យ​អចលនទ្រព្យ និង​ទេសចរណ៍​កម្ពុជា​។​

ទន្ទឹមគ្នា​នោះដែរ ប្រធាន​សមាគម​អតីត​និស្សិត នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា ណាន់​យ៉ាន ប្រចាំ​កម្ពុជា​លោក ង៉ោ ប៉េង​ទី​បាន​ឲ្យ​ដឹងថា សមាគម​របស់លោក​បាន​សម្របសម្រួល អោយ​N T U មកពី​បណ្តា​ប្រទេស​ផ្សេងៗ ជួបពិភាក្សា​គ្នា​ជាមួយ​អ្នកវិនិយោគ​ធំៗ ក្រុមអ្នកច្បាប់ ព្រមទាំង​អាចបង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ​។​

លោក​បន្ត​ឲ្យ​ដឹង​ទៀតថា ណាន់​យ៉ាន​តិច​ណូ​ឡូ​ជី យូ​នី​វើ​ស៊ី​ធី ស៊ី​ង​ហ្គា​ពួរ ជា​សាកលវិទ្យាល័យ​ជាប់​លេង​រៀង​ទី​១១ លើ​ពិភពលោក និង​ជាប់​លេខ​១​ក្នុង​តំបន់​អាស៊ី ហើយ​បច្ចុប្បន្ន​មាន​និស្សិត​កម្ពុជា​ចំនួន​២០០​នាក់ បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​នេះ​។

ក្នុងចំណោម​និស្សិត​២០០​នាក់ មាន​ចំនួន​១៨០​នាក់ ជាម​ន្រី្ត​រាជការ និង​និស្សិត​២០​នាក់​ទៀត​កំពុង​បំរើការ​ងារ​នៅ​កម្ពុជា​។ និស្សិត​ទាំងអស់នោះ​បច្ចុប្បន្ន បាន​ក្លាយជា​អ្នកវិនិយោគ​ធំៗ​និង​ខ្លះទៀត មានមុខ​តំណែង​ធំ​ក្នុង​ជួរ​រដ្ឋាភិបាល​ផងដែរ។ សព្វថ្ងៃ​សាកលវិទ្យាល័យ​មួយ​នេះ បានធ្វើ​ការងារ​ជាច្រើន ដោយ​សហការ​ជាមួយ​មូលនិធិ​ថេ​ន​ន័​រ​ស៊ិ​ច ហ្វោ​ន​ដេ​សិន ស្វែងរក​កញ្ចប់​ថវិកា ដើម្បី​ឧបត្ថម្ភ​ដល់​ម​ន្រី្ត​រាជការ​កម្ពុជា​ទៅ​សិក្សា​នៅ Nanyang Technological University Singapore