ការប្រកួត​កីឡា​វាយ​សី​ដណ្ដើម​ពានរង្វាន់​មិត្តភាព​កម្ពុជា​-​ចិន​លើក​ទី​៣ នឹង​ធ្វើ​នៅ​ចុង​សប្ដាហ៍​នេះ​

53
រូបឯកសារ

វាយសី៖ ​ដើម្បី​រឹត​ចំណង​សាមគ្គីភាពមិត្តភាព​រវាង​មន្ត្រីរាជការ​កម្ពុជា និង​អ្នក​វិនិយោគ​ទន់​ចិនដែល​មក​វិនិយោគ​នូវ​កម្ពុជា ពិសេសដើម្បី​បំផុស​វិស័យ​កីឡា​វាយ​សី ដល់​ស្រទាប់​យុវជនឲ្យ​ងាក​មក​ចាប់អារម្មណ៍​លើ​កីឡា​វាយ​សី សហព័ន្ធកីឡា​វាយ​សីសហការ​ជាមួយ​សមាគម​ចិន​នៅ​កម្ពុជា បាន​បង្កើត​ការប្រកួត​កីឡា​វាយ​សីដណ្ដើម​ពាន​រង្វាន់​មិត្តភាពកម្ពុជា-​ចិន ដែរ​នឹង​ដំណើរការ​ប្រកួត​ផ្លូវការ​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៨ ខាងមុខនេះ នៅ​ទីលាន​កីឡាវាយ​សី​របស់​សហព័ន្ធ​ក្នុង​ពហុកីឡាដ្ឋាន​ជាតិ​។

​​ការប្រកួត​កីឡា​វាយ​សី​ពានរង្វាន់​មិត្តភាព​កម្ពុជាលើក​ទី​៣​ នេះ និង​ប្រើប្រាស់​រយៈពេល​ ៤​ថ្ងៃដោយ​ប្រកួតតែ​ថ្ងៃ​ចុង​សប្ដាហ៍​តែប៉ុណ្ណោះ គឺ​ថ្ងៃអាទិត្យ ទី​២២ និង​ទី​២៩ ខែ​មេសា ថ្ងៃ​ទី​៦ និង​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៨​។ ហើយ​ក្នុង​ការប្រកួត​នេះមាន ​៤​វិញ្ញាសា​ដាក់​ឲ្យ​ប្រកួត​ចាប់ពី​អាយុ​ ៣០​ឆ្នាំ​ឡើង​ទៅ រួមមាន​វិញ្ញាសា​ប្រកួត​ជា​ក្រុម​បុរស, ប្រកួត​វាយ​គូរ​បុរស​នារី, ប្រកួត​ឯកត្តជន​បុរស និង​ប្រកួត​វាយ​គូរ​បុរស​។​ ​សូម​បញ្ជាក់​ថា ការប្រកួត​កីឡា​វាយ​សី​មិត្តភាព​កម្ពុជា​ចិន​លើក​ទី​៣ សម្រាប់​ជ័យ​លាភីវិញ្ញាសា​ប្រកួត ជា​ក្រុម​ចំណាត់ថ្នាក់​លេខ​១​ ទទួល​បាន​ទឹកប្រាក់ ១ ០០០$, ចំណាត់ថ្នាក់​លេខ​២ ទទួល​បាន ២០០$​។​ វិញ្ញាសា​ប្រកួត​ឯកត្តជន, វាយ​គូរ​បុរស និង​វាយ​គូរ​ចម្រុះ​បុរស​នារីចំណាត់​លេខ​១​ ទទួល​បាន​ទឹកប្រាក់ ៥០០$, ​ចំណាត់ថ្នាក់​លេខ​២ ទទួល​បាន​ទឹកប្រាក់ ២០០$ និង​ចំណាត់​លេខ​៣​ ទទួល​បាន​ទឹកប្រាក់ ១០០$ ផង​ដែរ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​៕