Chelsea បន្ត​ក្តី​សង្ឃឹម​ហក់​ចូល Top 4 ក្រោយ​ឈ្នះ​នៅផ្ទះ Burnley 2-1

1475

បាល់ទាត់៖ ​ក្រុម​តោ​ខៀវ Chelsea បាន​បន្ត​ក្តី​សង្ឃឹម​ហក់​ចូល​ក្នុង​លំដាប់ Top 4 ក្រោយពី​យកឈ្នះ​ម្ចាស់ផ្ទះ Burnley 2-1 យប់​ម៉ិ​ញ​សប្ដាហ៍​ទី​34 ក្រប​ខណ្ឌ English Premier League​។

​​គ្រាប់​ចូល​ទី​ខ្លួនឯង​របស់​ខ្សែ​ការពារ Burnley, Kevin Long ធ្វើ​អោយ Chelsea នាំមុខ​ក្នុង​វគ្គ​ទី​មួយ​។
​​វគ្គ​ទី​ពីរ Chelsea គួរ​តែ​នាំមុខ 2-0 ទៅ​ហើយ​នៅ​ពេល​ខ្សែប្រយុទ្ធ​អេ​ស្ប៉ា​ញ Alvaro Morata ដាច់​ម្នាក់​ឯង​តែ​ធ្វើ​មិនបាន​សំរេច​។​ ​ផ្ទុយទៅវិញ​ក្រុម​ម្ចាស់ផ្ទះ​ក៏​តាម​ស្មើ​វិញ​បាន​សំរេច​នៅ​នាទី​ទី64 ដោយ​ការ​ស៊ុត​របស់ Johann Berg Gudmundsson ផ្លាត​ជាមួយ​ជើង Ashley Barnes​។ ​តែ​បានតែ 5នាទី Victor Moses ក៏​ស៊ុត​គ្រាប់​ជ័យជំនះ​អោយ Chelsea នៅ​នាទី​ទី69​។ ​បី​ពិន្ទុ​នេះ​ធ្វើ​អោយ Chelsea នៅតែ​បន្ត​ឈរ​លេខ5 បន្ត​ក្តី​សង្ឃឹម​ហក់​ចូល Top 4 ប្រជែង​ជាមួយ​ក្រុម​លេខ4 Tottenham Hotspurs ដោយ Chelsea ដេញ​ពីក្រោយ 5ពិន្ទុ នៅសល់ 4ប្រកួត​ទៀត​ចប់​រដូវ​កាល​។ ​មួយ​គូ​ទៀត​យប់​ម៉ិ​ញ Leicester City និង Southampton បញ្ចប់​ទៅ​ដោយ​លទ្ធផល 0-0៕
​អត្ថបទ​៖​នាង សុភា​វុ​ធ