ឈ្នះ​មួយ​ប្រកួត​ទៀត Barcelona លើក​ពាន La Liga បន្ទាប់ពី Atletico Madrid ចាញ់​នៅផ្ទះ Real Sociedad 3-0​

1094

បាល់ទាត់៖ ​ក្រុម​លេខ​ពីរ Atletico Madrid មិន​អាច​ធ្វើ​អ្វី​ក្រុម​ម្ចាស់ផ្ទះ Real Sociedad បាន​ឡើយ​យប់​ម៉ិ​ញ​នេះ បាន​ត្រឹម​វិល​មកវិញ​ជាមួយ​បរាជ័យ 3-0 ដែល​ធ្វើ​អោយ​ក្រុម​កំពូល​តារាង Barcelona ត្រូវការ​ឈ្នះ​មួយ​ប្រកួត​ទៀត​ប៉ុណ្ណោះ​ដើម្បី​ឈ្នះពាន La Liga លើក​ទី25​។

​​ក្រុម​ម្ចាស់ផ្ទះ Sociedad ជា​ក្រុម​មានប្រៀប​ទាំង​ការគ្រប់គ្រង​បាល់​ និង​ឱកាស ខណៈ Willian Jose បើក​ការ នាំមុខ​នៅ​នាទី​ទី27 ពី​ការ​ហុច​បាល់​របស់​អតីត​ខ្សែ​បម្រើ Manchester United, Adnan Januzaj​។ ​ចូល​វគ្គ​ទី​ពីរ​កីឡាករ​បម្រុង​ដែល​ទើប​ដូរ​ចូល Juanmi រក​បាន​ពីរ​គ្រាប់​ម្នាក់ឯង​នៅ​នាទី​ទី80 និង90​។ ​ជ័យជំនះ​នេះ​បាន​ធ្វើ​អោយ Real Sociedad ឡើង​មក​លេខ11 ក្នុង​តារាង​។ ​ចំណែក Atletico Madrid ឱកាស​ប្រជែង​ពាន La Liga នៅ​ស្ដួចស្ដើង​បំផុត​ក្រោយ 33ប្រកួត​នេះ​តាម​ពីក្រោយក្រុម​កំពូល​តារាង Barcelona 12ពិន្ទុមានន័យថា​សល់ 5ប្រកួត​ទៀត​ចប់​រដូវ​កាល Barcelona ត្រូវការ​ឈ្នះ​តែមួយ​ប្រកួត​ទៀត​ប៉ុណ្ណោះ ដើម្បី​ឈ្នះ​ពាន La Liga លើក​ទី25 ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​។ ​​យប់​ម៉ិ​ញ​នេះ​ដែរ Malaga ធ្លាក់​ទៅ​ក្រប​ខណ្ឌ​ទី​២ ហើយ​ក្រោយ​ចាញ់​នៅផ្ទះ Levante 1-0៕
​អត្ថបទ​៖​នាង សុភា​វុ​ធ