លោក អាសាត បង្កើន​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ដើម្បី​ដណ្ដើម​យក​តំបន់​រង​ការ​ឡោមព័ទ្ធ​ចុង​ក្រោយ​ពី​ពួក​ឧទ្ទាម

1038

​ស៊ីរី៖ រដ្ឋាភិបាល​ស៊ី​រីបង្កើត​កិច្ច​ខិត​ខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដើម្បី​ដណ្ដើមយក​មកវិញ​នូវ​តំបន់​ឡោមព័ទ្ធ​ចុងក្រោយ​របស់​ក្រុម​ប្រឆាំង ខណៈក្រុម​ឧទ្ទាមត្រៀម​ចាក​ចេញពី​តំបន់​មួយ ហើយ​ការ​សែត​មួយ​បាន​រាយការណ៍ថា ​មានឧសា​ន​វាទមួយ​ដាក់​លើក្រុម​ឧទ្ទាម​មួយ​ផ្សេងទៀត​។

​ប្រធានាធិបតី បា​សាអាល់​ អាសាត ដណ្ដើម​បាន​ជោគជ័យ​ដ៏​ធំ​មួយ​នៅ​ខែ​នេះ គឺ​ការ​ដណ្ដើម​បាន​មក​វិញ​នូវតំបន់ហ្គោ​តា​ខាងកើត ដែល​ជា​មូលដ្ឋាន​ដ៏​រឹងមាំ​ធំ​បំផុត​របស់​ពួក​ឧទ្ទាមជិតរដ្ឋធានី​ដា​ម៉ាស ដោយ​បញ្ជូន​កម្លាំង​របស់ខ្លួន​ជាច្រើន នៅ​ក្បែរទីតាំង​រឹងមាំ​បំផុតរបស់​ពួកគេ​ ចាប់​តាំង​ពីរយៈពេល​ប៉ុន្មាន​ខែនៃសង្គ្រាមស៊ីវិល​រយៈពេល​ ៧​ឆ្នាំ។ ​ការ​ធ្វើ​អន្តរាគមន៍​របស់​លោក​ខាង​លិច ​រហូត​មកដល់ពេលនេះ​បាន​បង្ក​ផល​ប៉ះ​ពាល់ ​មិន​អាច​ប្រមាណ​បាន​មក​លើ​សង្គ្រាមដែល​កាន់តែ​ធំ​ឡើង​នេះ ដោយ​ក្នុង​នោះ​ពួក​ឧទ្ទាម​នៅ​ក្នុង​តំបន់​នានា​ជុំវិញ​រដ្ឋធានី​នេះ​ នៅតែ​បន្ត​ចុះចូល​ក្រោម​កិច្ចព្រមព្រៀង​ ដែល​អនុញ្ញាត​ឱ្យ​ពួកគេ​ដក​ខ្លួន​ចេញ ទៅ​កាន់​តំបន់ប្រឆាំងក្នុងភាគ​ពាយ័ព្យប្រទេស ជា​ថ្នូរ​ទៅ​នឹង​ការ​បោះ​បង់​ចោល​ទឹកដី​ដែល​គ្រប់គ្រង​។

​ស្ថានីយ​ទូរទស្សន៍រដ្ឋ​បាន​បង្ហាញ រូបភាព​ផ្សាយ​ផ្ទាល់ពីនគរបាល និង​កងកម្លាំងសន្តិសុខ កំពុង​ចូល​ទៅ​ក្នុងទីក្រុងឌូ​ម៊ែ​រ (Dumayr ) ភាគ​ខាងជើង​រដ្ឋធានី​ដា​ម៉ាស ជាទី​ដែលប៉ុន្មាន​ម៉ោង​មុន​នេះរថយន្តក្រុង​ជាច្រើន​គ្រឿង ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅដឹក​ក្រុមអ្នក​ប្រយុទ្ធ ​និង​គ្រួសារ​របស់​ពួកគេចាកចេញ ខណៈ​ទាហាន​ឈរ​យាមកាម​តាម​ដង​ផ្លូវ៕
អត្ថបទ៖ សុខ​មាន