ក្លឹប​ធំ​ៗ​នៅ​អឺរ៉ុប​នឹង​បន្ត​ប្រកួត​មិត្តភាព​ត្រៀម​រដូវ​កាល​ថ្មី​នៅ​អាមេរិក​

1059

បាល់ទាត់៖ ​ជើងឯក Champions League, Real Madrid នឹង​ជួប​ជាមួយ Manchester United, Juventus និង AS Roma ក្នុង​ព្រឹត្តិការណ៍ International Champions Cup ការប្រកួត​ពាន​មិត្តភាព​នៅ​លើ​ទឹកដី​អាមេរិក​។

​​អតីត​កីឡាករ​របស់ Spurs, Osvaldo Ardiles, Manchester United, Andrew Cole, Luis Garcia និង Daniel Massaro ជាដើម​បាន​ចូលរួម​ក្នុង​ពិធី​ប្រកាស​កាលវិភាគ​ប្រកួត​រ​បស់ ICC នៅ​ទីក្រុង Los Angeles សហរដ្ឋ​អាមេរិក​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​ម៉ិ​ញ​។ ​International Champions Cup នឹង​មាន​ក្លឹប​ធំ​ៗ​នៅ​អឺរ៉ុប 18ក្រុម ដោយ​នឹង​ត្រូវ​លេង​មួយ​ក្រុម​បី​ប្រកួតមាននៅ​ទឹកដី​អាមេរិក អឺរ៉ុប និង​សិង្ហបុរី​។ ​Real Madrid នឹង​ចាប់ផ្ដើម​ប្រកួត​នៅ​ទឹកដី Hard Rock Stadium ទីក្រុង Miami ជួប Manchester United ថ្ងៃ​ទី​31 ខែ​កក្កដា មុន​ពេល​ជួប Juventus នៅ Washington D.C. និង​បន្ត​ជួប Roma នៅ New Jersey​។

ចំណែក Manchester United នឹង​ត្រូវ​ជួប​ក្រុម​មកពី​ម៉ិ​ក​ស៊ិ​ក Club America នៅ Arizona និង​ជួប San Jose Earthquake មុន​ពេល​ចូល​ប្រកួត​ពាន ICC ជួប​ជាមួយ AC Milan និង Liverpool​។ ​រីឯ Barcelona នឹង​ជួប Tottenham Hotspur មុន​បន្ត​ជួប AC Milan៕
​អត្ថបទ​៖​នាង សុភា​វុ​ធ