ក្រុម​ប្រឹក្សា​សន្តិសុខ​​ UN ព្រម​ពង្រឹង​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​ស្ដី​អំពី​​​​ប្រទេស​ស៊ីរី​

68

ស៊ុយអែត៖ ​ប្រធាន​ប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​ បាន​​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​​ម្សិលមិញ​ថា ​បណ្ដា​រដ្ឋ​សមាជិក​​បាន​ចាត់​វិធានការ​​មួយ​ចំនួន​ ដើម្បី​​ចាប់​ផ្ដើម​​ការ​ពិភាក្សា​​អំពី​ស៊ីរី​​នៅ​ឯ​​​កិច្ច​ប្រជុំ​​ក្រៅ​ផ្លូវ​ការ ​​របស់​ពួក​គេ​នៅ​តំបន់​​ជនបទ​ក្នុង​ប្រទេស​ស៊ុយអែត។

​ផ្ដល់​សេចក្ដី​ថ្លែងការណ៍​​ខ្លី​មួយ​​នៅ​ឯ​​កសិដ្ឋាន​​មួយ​កន្លែង ​​នៅ​ក្នុង​ប្រទេស​ស៊ុយអែត​​ភាគ​ខាង​ត្បូង ​​ដែល​នៅ​ទី​នោះ​ក្រុម​ឯកអគ្គរដ្ឋទូត​​អង្គការ​​សហប្រជាជាតិ​​ បាន​ជួប​​ជុំ​គ្នា​សម្រាប់​​កិច្ច​ប្រជុំ​​ចង្អៀត​​ ហើយ​លោក ហ្គូស្ដាវ៉ូ មេហ្សាគ្យូអាដ្រា បាន​លើក​ឡើង​ថា ពួក​គេ​បាន​យល់​​ស្រប​ថា ​វា​ដល់​ពេល​ហើយ​​ដើម្បី​បង្កើត​​ការ​សន្ទនា​ឡើង​វិញ​​ហើយ សម្រាប់​​ក្រុម​ប្រឹក្សា​ត្រូវ​តែ​​មាន​​លក្ខណៈ​​ស្ថាបនា និង​ការ​ពង្រឹង។ លោក ស្ដាហ្វហ្វាន ឌឺមីស្ទូរ៉ា បេសកជន​ពិសេស​របស់​​អង្គការ​សហប្រជាជាតិ ​​សម្រាប់​បញ្ហា​ស៊ីរី​​ក៏​បាន​ចូល​រួម​​ក្នុង​កិច្ច​​ប្រជុំ​នេះ​​ដែរ។

​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​រដ្ឋាភិបាល​ស៊ីរី​ បាន​បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជា​ច្រើន​ ដើម្បី​លប់​បំបាត់​​​មូលដ្ឋាន​​ទ័ព​ចុង​ក្រោយ​​​របស់​ពួក​ឧទ្ទាម​​ នៅ​​​ក្នុង​តំបន់​​​អាល់អាចាអាល់អាស្វាត នៅ​ក្បែរ​​រដ្ឋធានី​​ដែល​ត្រូវ​បាន​​គ្រប់​គ្រង​​ដោយ​​ក្រុម​អ្នក​បះបោរ​​ ចេញ​មក​ពី​​ក្រុម​រដ្ឋ​អ៊ីស្លាម និង​ក្រុម​រណសិរ្ស​នួរស្រា៕​​

អត្ថបទ៖ រិទ្ធី