សម្តេច​តេ​ជោ ​ ហ៊ុន ​សែន ​បញ្ជា​ឲ្យ​ដក​កោះ​ប្រមាណ​៣០ ​ពី​ការ​វិនិយោគ​មក​រៀបចំ​ឡើងវិញ

141

ព្រះសីហនុ ៖ ​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ​ហ៊ុន ​សែន ​នៅ​ថ្ងៃទី​ ២៣ ​ខែ​ មេសា​នេះ ​បញ្ជា​ឲ្យ​ដក​កោះ​ប្រមាណ​៣០​ ការ​វិនិយោគ​មក​រៀប​ចំ​ឡើងវិញ​ព្រោះ​អ្នក​វិនិយោគ​ទាំងនោះ ​មិនបាន​អភិវឌ្ឍន៍​កោះ​ទាំងនោះ​តាម​សន្យា​។

សម្តេច​តេ​ជោ​ ហ៊ុន សែន​ បញ្ជា​ដូចនេះ​ ក្នុង​ឱកាស​ដែល​សម្ដេច​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​សណ្ឋាគារ​នៅ​កោះរ៉ុង​ ខេត្ត​ព្រះសីហនុ​។ សម្ដេច​តេ​ជោ​ ហ៊ុន ​សែន​ មានប្រសាសន៍ថា​ ចាប់ពី​រាជ​រដ្ឋាភិបាល​កម្ពុជា ​បាន​ផ្ដល់​សិទ្ធិ​ជូន​ដល់​ក្រុមហ៊ុន​វិនិយោគ​កោះ​ទាំងនោះ​ ជាច្រើន​ឆ្នាំ​មក​ គឺ​មិនមាន​ការ​អភិវឌ្ឍ​អ្វី​តាម​កិច្ចព្រមព្រៀង​នោះទេ ​គឺមាន​តែ​លក់​បន្ត​ឲ្យ​ក្រុមហ៊ុន​ផ្សេងទៀត ​ហើយក៏​នៅតែ​មិន​មាន​ការ​អភិវឌ្ឍ​អ្វី​។ តែ​ទោះជា​យ៉ាងណា ​សម្តេច​តេ​ជោ ហ៊ុន សែន មិនបាន​បញ្ជាក់​កោះ​ប្រមាណ​៣០​ ដែល​ត្រូវ​ដកហូត​មក​រៀបចំឡើង​វិញ​ជាថ្មី​នោះ ​ស្ថិត​នៅក្នុង​ខេត្ត​ណាខ្លះ​នៃ​សមុទ្រ​កម្ពុជា ​នោះទេ​៕