ចំនួន​អ្នក​ស្លាប់​​ពី​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​​អត្តឃាត​នៅ​ក្នុង​ទីក្រុង​កា​ប៊ុល​ឡើង​ដល់​ ៥៧​នាក់​

65

អា​ហ្វ​ហ្កា​នី​ស្ថាន​៖ ចំនួន​អ្នក​បាត់បង់​ជីវិត​ពី​ការវាយប្រហារ​អត្តឃាត​ ក្នុង​រដ្ឋធានី​កា​ប៊ុលប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន​បាន​ឡើង​ដល់ ៥៧​នាក់ និង​ ១១០​នាក់​ផ្សេងទៀត​រង​របួស​។​ នេះ​បើ​យោង​តាមក្រសួងសុខភាព​សាធារណៈ។

​​ក្រុម​មន្ត្រី​មកពី​ក្រសួងមហាផ្ទៃនិយាយ​ថា ក្មាន់​បំផ្ទុះ​គ្រាប់បែក​បាន​បំផ្ទុះ​គ្រឿងផ្ទុះ​ នៅ​មជ្ឈមណ្ឌល​ចុះឈ្មោះ​អ្នកបោះឆ្នោតមួយ ​នៅសាលា​រៀង​ក្នុងស្រុក​មួយ​កន្លែង ខណៈ​បុគ្គលិក​កំពុងចែក​កាត​ឈ្មោះ​ដល់ជន​ស៊ីវិល។​ សាក្សីដែល​បាន​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា ជនរងគ្រោះ​ទាំងនោះ​រួមមានស្ត្រី និង​កុមារ​ ព្រមទាំងមន្ត្រី​នគរបាលផង​ដែរ​។​ ​លោកប្រធានាធិបតីអា​ហ្វ​ហ្កា​នី​ស្ថាន អា​ស្រា​ហ្វ ហ្គា​នី បាន​ថ្កោលទោស​យ៉ាង​ខ្លាំងចំពោះ​ការវាយប្រហារ​នេះ ដល់​ក្រុមភេរវករ​រដ្ឋ​អ៊ីស្លាម​បាន​អះអាង​ទទួលខុសត្រូវ៕
​អត្ថបទ៖ សុខ​មាន