Feyenoord លើក​ពាន​ហូ​ឡង់​ខាប់​ក្រោយ​ឈ្នះ AZ Alkmaar 3-0

543

បាល់ទាត់៖ ​ក្រុមបាល់ទាត់ Feyenoord បាន​គ្រង​ជើងឯក​ការប្រកួត​ពានរង្វាន់​ហូ​ឡង់​ខាប់ ​រឺ​ហៅថា KNVB Cup បន្ទាប់ពី​យក​ឈ្នះ AZ Alkmaar 3-0 នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ​អតីត​ខ្សែប្រយុទ្ធ Arsenal និង Manchester United, Robin van Persie ជា​អ្នក​រក​បាន​មួយ​គ្រាប់​ក្នុង​ចំណោម 3គ្រាប់​នោះ​ដែរ​ ដើម្បី​ជួយ Feyenoord លើក​ពាន KNVB Cup លើក​ទី13 ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​។

​​Nicolai Jorgensen ជា​អ្នក​រក​បាន​គ្រាប់​ដំបូង មុន​ពេល​ដែល​កីឡាករ​វ័យ 34ឆ្នាំ Van Persie រក​បាន​គ្រាប់​ទី​២ និង​បង្ហើយ​ដោយ Jens Toornstra​។ ​សំរាប់ Robin van Persie នេះ​គឺជា​ដំបូង​ដែល​លើក​ជាមួយ Feyenoord ក្នុង​ការ​ចូលរួម​ជា​លើក​ទី​ពីរជា​មួយ​ក្លឹប ខណៈ​ដែល Feyenoord ក៏​ជា​ក្លឹប​ដំបូង​ដែល​គេ​ផ្ដើម​អាជីព​ជាមួយ​ផង​ដែរ មុន​ចាក​ចេញទៅ​ជួយ Arsenal លើក​ពាន FA Cup ឆ្នាំ2005 និងជួយ Manchester United លើក​ពាន Premier League ឆ្នាំ2013​។ ​Van Persie បាន​ផ្ទេរ​មកកាន់ Feyenoord កាលពី​ខែ​មករា​ដោយ​គ្មាន​តំលៃ​ខ្លួន បន្ទាប់ពី​ចាកចេញ​ពី​ក្លឹប​ទួរគី Fenerbahce៕
​អត្ថបទ​៖​នាង សុភា​វុ​ធ